ពេលល្ងាចលោតទឹកយប់ឡើង ដាច់ចិត្តអាក​សម្លាប់​ខ្លួន

 

 

 

 

 

 

ភ្នំពេញ៖​បុរសម្នាក់​មិន​តូច​ចិត្ត​អ្វី​នោះ​ទេ​ ពេលល្ងាចជិះ​ម៉ូតូឌុបទៅលោតទឹកតែមិនស្លាប់លុះយប់ឡើង អាក​សម្លាប់​ខ្លួនម្តង​ទៀត​ តែសំណាងល្អមិនស្លាប់​។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១១នឹង៣០នាទីយប់ថ្ងៃទី១៨ខែកក្តដា ឆ្នាំ២០១៧ ស្ថិត​នៅចំណុចបន្ទប់ជួល ផ្ទះឡក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើមានឈ្មោះ បាន វុទ្ធី អាយុ ២៨ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅម្តុំកាណាឌីយ៉ាផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋបានមករាយការណ៍ដល់ពួកគាត់នៅ ប៉ុស្តិ៍​២៤ម៉ោងថា មានបុរសម្នាក់អា ក សំលាប់ខ្លួន បន្ទាប់មកពួកគាត់បានចុះមកដល់ចំណុចកើតហេតុ។​ ដោយឃើញជនរងគ្រោះខាងលើ កំពុង​កាន់កាំបិត(មុខ២)ហើយអា​ ជិតដាច់បំពង់ក។បន្ទាប់មកពួកគាត់បានដក់កាំបិតទុក ហើយបានទាក់ទងហៅរថយន្តសង្គ្រោះ​ ភ្លាមៗនោះដែបានសាក់សួរទៅលើបុរសខាងលើ ដោយឆ្លើយទាំងសំឡេង ខ្សាវថា ដោយពិបាកចិត្តពេករឿងគ្រួសារបស់គាត់ជំពាក់លុយគេទើបគាត់ដាច់ចិត្តអា ក​សម្លាប់​ខ្លួន ។
តាមប្រភពពីបងប្អូនជនរងគ្រោះបានមករកនៅមន្ទីពេទ្យ បាននិយាយថា ជនរងគ្រោះមានជំងឺខូចចិត្ត ដោយស្រលាញ់ស្រីម្នាក់ហើយកុហកគាត់ថា នៅក្រមុំ។ប៉ុន្តែ​បងប្អូនបានស្គាល់ថាស្រីខាងលើ មានប្តូីរួចទៅ​ហើយ​ បន្ទាប់មកជនរងគ្រោះដឹងច្បាស់ថាស្ត្រីដែលខ្លួនស្រលាញ់មានប្តីមែន ។
តាម​ប្រភពដដែល​បានបន្តទៀតថា ជនរងគ្រោះខាងលើទើបមកធ្វើការសំណង់នៅភ្នំពេញបាន១ថ្ងៃ ធ្វើការ​នៅម្ដុំខណ្ឌចំការមនដោយនៅពេលរសៀលម៉ោង៤ល្ងាច​ បានសុំមេកាចុះពីលើការដ្ឋានមកទិញកាហ្វេហូប ស្រាប់តែ​បាត់​រហូត។
តាមប្រភពព័ត៌មានពីអ្នកសាព័ត៌មាន​ពេល​ថ្ងៃ​បានអោយដឹងថា បុរសខាងលើ នៅវេលាម៉ោ៥នឹង៣០នាទីល្ងាចថ្ងៃ១៨ បានជិះម៉ូតូឌុបទៅលោតទឹក នៅស្ពានជ្រោយចង្វា ចាស់ ហើយដោយលោត ពីលើស្ពានតែសំណាងល្អមិនស្លាប់ហើយបានហែលទៅត្រើយខាងកើត នឹងបានចុះផ្សាយតាមទំព័រកាសែតជាច្រើនផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានរថយន្តសង្គ្រោះឯកជននៅបែកចាន បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *