ជន​សង្ស័យ​២ត្រូវ​កម្លាំង​នគរបាលបានឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួនធំ

 

 

 

 

 

ភ្នំពេញ៖​ ជនសង្ស័យអ្នកជួញដូគ្រឿងញៀន២នាក់និងជាមុខសញ្ញាឆក់យ៉ាងសកម្មផងនោះត្រូវបានកម្លាំងនគរបាល​ប៉ុស្តិ៍ផ្សារថ្កូវធ្វើការឃាត់ខ្លួន​ ដកហូតថ្នាំញៀនមួយចំនួនធំ​។ហេតុ​ការណ៍​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧​ នៅខាងក្រោយក្រុមហ៊ុនQB​ តាមបណ្តោយផ្លូវលំ​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។
​ ជនសង្ស័យទី១ឈ្មោះរ័ត្ន រឿន ភេទប្រុសអាយុ៤១ឆ្នាំមុខរបមិនពិតប្រកដស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំកាមន​ មានស្រុកកំណើតនៅស្រុកបាទី​ ខេត្តតាកែវនិង​ទី២ឈ្មោះសន ស្នារ​ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបមិនពិតប្រកដ​ ។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បានអោយដឹងថានៅមុនពេលកើតហេតុកម្លាំងនគរបាល​ប៉ុស្តិ៍ផ្សារដើមថ្កូវបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួនស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយ​គ្រឿង​ ម៉ាក​ធូដេ​ពណ៌​ទឹកក្រូច​ គ្មានស្លាកលេខដោយសង្ស័យក៏បានហៅសួរ​នាំភ្លាមនោះជនសង្ស័យក៏បានព្យាយាមជិះម៉ូតូគេចខ្លួននិងជ្រុលទៅបុកនិងម៉ូតូលោកមេប៉ុស្តិ៍បណ្តាលអោយដួលនិងខ្ទាតថ្នាំញៀនចេញពីហោប៉ាវទើប​កម្លាំង​ឃាត់ខ្លួនតែម្តង។
​ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាន​កម្លាំង​នគរ​បាល​នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវរងចាំកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការ​បន្ត​៕​ សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *