កម្មករ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣ ស្រុក​ត្រាំកក់

តាកែវ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះក្រុមកម្មករជាច្រើនរយនាក់នៅរោងចក្រ វីនម៉ាកស៊ូ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ  បាននាំគ្នាបិទផ្លូវជាតិលេខ៣ ដោយសារតែពួកគេខឹង ថៅកែរោងចក្រ បានបញ្ឈប់ក្រុមតំណាងកម្មករ ដោយគ្មានមូលហេតុច្បាស់លាស់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះមានការកកស្ទះយ៉ាងខ្លាំង ដោយរថយន្តជាច្រើនគ្រឿង មិនអាចបើកឆ្លងកាត់បាន ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ក៏កំពុងជួយអន្តរាគមន៍ និងជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបំណង ធ្វើដំណើរផ្លូវជាតិលេខ៣ សូមផ្អាកជាបណ្តោះអាសន្នសិន រង់ចាំក្រុមកម្មករ បើកផ្លូវឡើងវិញ ខណៈអាជ្ញធរមានសមត្ថកិច្ចកំពុងចរចា ជាមួយម្ចាស់រោងចក្រ និងកម្មករ ៕

%e1%9e%80%e1%9e%98%e1%9f%92%e1%9e%98%e1%9e%80%e1%9e%9a

Leave a Reply

Your email address will not be published. Required fields are marked *