

ភ្នំពេញ៖ ស្ត្រី២នាក់ប្តីប្រពន្ធរត់មកប្ដឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បន្ទាប់ពីយកកូនទៅអោយគេមើលថែបែរជាហូរឈាមចេញតាមប្រភេទ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:១៥នាទីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧។
ម្តាយក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សៀន រតនា អាយុ៣០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់ភូមិឬស្សីសង្កាត់ស្ទឹងមានជយ័ខណ្ឌមានជយ័ មានស្រុកកំណើតភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀងនិងឪពុកឈ្មោះ ពៅសៅអាយុ៣៥ឆ្នាំមុខរបរជាងកាត់កញ្ចក់មានស្រុកកំណើតភូមិឈើទាលឃុំដូងស្រុករមាសហែកខេត្តស្វាយរៀង។ចំណែកឯកូនស្រីឈ្មោះ ឯម រចណាអាយុ១ខួប២០ថ្ងៃ។ រីឯអ្នកមើលថែមានឈ្មោះ តោស្រីអាយុ៣៦ឆ្នាំមុខរបរមើលថែក្មេងនៅផ្ទះភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យនិងប្តីឈ្មោះទ្រូ អាយុ៤៥ឆ្នាំមុខរបរសន្តិសុខស្នាក់នៅជាមួយប្រពន្ធ។
តាមសម្ដីរៀបរាប់របស់ម្តាយកុមារីរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃប្ដីរបស់បានកូនស្រីរបស់គាត់ទៅអោយឈ្មោះតោ ស្រី ជាអ្នកមើលថែដូចសព្វដង។ហើយការមើលថែនោះតាំងតែកូនគាត់មានអាយុ៣ខែមកម្លេះ ព្រោះរូបគាត់និងប្តីជាប់រវល់ការងារអត់មានអ្នកមើលថែ ហើយរវល់តែរកប្រាក់បង់ថ្លៃមើលថែក្នុងមួយខែ៤០ដូល្លារ រហូតដល់កូនគាត់សព្វថ្ងៃកូនគាត់មានអាយុ១ខួប២០ថ្ងៃ។លុះនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ ប្រហែលម៉ោង១១ថ្ងៃត្រង់ ខ្លួនបានទទួលដំណឹងតាមរយៈទូរសព្ទ័ដៃពីម៉ែដោះប្រាប់ថាកូនស្រីនាងមានហូរឈាមតាមប្រដាប់ភេទយ៉ាងខ្លាំង។ ពេលដែលបានទទួលដំណឹងហើយរូបនាងជាម្តាយបានមកទទួលយកកូនស្រីរបស់គាត់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាដោយគ្រូពេទ្យកំពុងតែព្យាបាលដោយយកចិត្តទុកដាក់ជាទីបំផុត។រហូតដល់ព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧រូបគាត់២អ្នកប្ដីប្រពន្ធបានដាក់បណ្ដឹងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីអោយអ្នកមើលថែចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់មិនបណ្ដែតបណ្ដោយអោយអ្នកប្រព្រឹត្តរួចខ្លួននោះឡើយ៕សារ៉េត