រថយន្តបើកបុកជាមួយម៉ូតូបណ្តាលអោយរងរបួសធ្ងន់ម្នាក់

0
144

 

 

 

 

 

 

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈ​ដែល​ជិះម៉ូតូម្នាក់ឯងហើយត្រូវបានបុកជាមួយរថយន្តហាយឡែនឌ័រត្រង់ចំណុចផ្លូវបំបែកជាបួន​។ហេតុ​ការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង១២:២០នាទីរំកងអាធ្រាតឈានចូលថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧​ នៅចុះណុចផ្លូវេខ៣១០កែងនិងផ្លូវ១៩៩ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំកាមន។
​ តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AF 5760 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈ​មកដល់ចំណុចកើតហេតុដោយជាចំណុចផ្លូវបំបែកជាបួន​មិនបានប្រយ័ត្នក៏មានរថយន្តម៉ាកហាយឡែនឌ័រពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2V 5003 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ក្នុងទិសដៅពីកើតទៅលិចហើយមិនបានប្រយ័ត្នដូចគ្នាក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលបោកក្បាលទៅនិងថ្នល់រងរបួសរធ្ងន់ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណុំ។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់មកក៏មានភាគីខាងជនរងគ្រោះបានចុះមកដល់ចំណុចកើតហេតុដោយសារតែស្គាល់គ្នាក៏សម្របសម្រួលគ្នាដោយចេញថ្លៃជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានសត្ថកិច្ច៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here