ជិះបញ្ច្រាស់ផ្លូវ​លឿនដូច​ហោះ​ត្រូវម៉ូតូព្រលះដេកស្តូក២នាក់

 
ភ្នំពេញះ បុរសម្នាក់បានជិះម៉ូតូម៉ាកឌូកបញ្ច្រាស់ផ្លូវក៏ត្រូវបុរសម្នាក់ទៀតជិះម៉ូតូស្មាស់វីជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសទាំងសងខាង។ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៧ នៅទល់មុខនឹងសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលនៅតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេឃើញម៉ូតូម៉ូតូម៉ាកDuk ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU 2222 ធ្វើដំណើរចេញពីសណ្ឋាគារ ឡឺរ៉ូយាល់ក្នុងទិសដៅពីជើងទៅត្បូងបើកបរបញ្ច្រាស់ទិសក្នុងល្បឿនយ៉ាងលឿនលុះដល់ចំនុចកើតហេតុក៍ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់វីពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AV 6887ដែលកំពុងធ្វើដំណើរពីរត្បូងទៅជើង បណ្តាលអោយជនរងគ្រោះទាំងពីរដួលសន្លប់បែកក្បាលនៅលើផ្លូវ រីឯម៉ូតូទាំងពីរងកាខូចខាត់ជាដំណំ ។
​ ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរក៍ត្រូវបានរថយន្តសង្រោះដឹកយកទៅមន្ទីពេទ្យកាលម៉ែតភ្លាមៗ​ ចំណែកម៉ូតូត្រូវបានសម្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌដូនពេញរងចាំដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *