ម៉ូតូកង់បី១និងម៉ូតូវីវ៉ា១បើកបុកហ្វូងគោឆ្លងផ្លូវបណ្ដាលរងរបួស

 

 

 

 

 

ភ្នំពេញ៖ បុរស២នាក់បានរងរបួសដូចគ្នា ខណៈដែលពួកគាត់បើកបរម៉ូតូកង់បី១និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា១គ្រឿងផ្សេងគ្នាក្នុងទិសដៅ​បញ្ច្រាស​គ្នា​ស្រាប់តែមានគោមួយហ្វូងរត់ឆ្លងកាត់ផ្លូវធ្វើឲ្យវាក់​អើ​ជាន់ហ្វ្រាំងមិនទាន់ ក៏បានបុកគោពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ ចំណែកម៉ូតូវីវ៉ាបានដួល​នៅ​លើថ្នល់ទាំងកំរោលតែម្ដង រីឯ​គោ១ក្បាលក៏បានដួលងើបមិនរួចផងដែរ។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី​ព្រឹក​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូកង់បី១គ្រឿងនោះដឹកទំនិញ ពាក់ស្លាកលេខ​ភ្នំពេញ 1B-7826 ចំណែកម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីវីវ៉ាពណ៏ខ្មៅ ពាក់ស្លាកលេខ ច-8315 ភព1ហើយអ្នកបើកបរម៉ូតូនេះនិងម៉ូតូកង់បីបានរងរបួស ដូចគ្នានិងមិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូកង់បីដឹកទំនិញ បានបើកបរធ្វើដំណើរក្នុងទិស ដៅពីជើងទៅត្បូង។ចំណែក​ឯ​ម៉ូតូស៊ុយហ្ស៊ុយគីវីវ៉ាបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានគោមួយហ្វូងរត់ឆ្លងផ្លូវពីលិចទៅកើត​បណ្ដាលឲ្យម៉ូតូទាំងពីរ គ្រឿងនោះវាក់អើ​ជាន់ហ្វ្រាំងមិនជាប់ ក៏បានបុកគោហើយខណៈនោះម៉ូតូកង់​បីបានក្រឡាប់ និងម៉ូតូវីវ៉ាបានដួល បោកទៅលើថ្នល់រងរបួសអ្នកបើកបរទាំងសង្ខាង ដោយឡែកមេគោ១ក្បាលដែលត្រូវម៉ូតូកង់បីបុកនោះ បានដួលងើបលែងរួចទៀតផង។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្ដិ៍សំរោងក្រោមបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យ និងបាននាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្ដិ៍ ព្រមទាំងធ្វើ ការស្រាវជ្រាវរកម្ចាស់គោឲ្យចូលខ្លួនទៅទទួលខុសត្រូវលើហេតុការណ៍​នោះផងដែរ៕វាសនាសែនជ័យ

 

 

Leave a Reply

Your email address will not be published. Required fields are marked *