រថយន្តបែនដឹកដី១គ្រឿងបើកតាមផ្លូវខ្នងប្រឡាយបាក់ដីក្រឡាប់ចូលទឹក

 

 

 

 

ភ្នំពេញ៖ រថយន្តដឹកខ្សាច់១គ្រឿង​ ខណៈ​ដែល​បើកបរតាមផ្លូវខ្នងប្រឡាយសុខៗស្រាប់តែស្រុតបាក់ដីបណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយ។ហេតុ​ការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិត​នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អ្នក​បើកបរមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ដោយ​បើក​រថយន្តប្រភេទ​បែនដឹកខ្សាច់ ពាក់ស្លាកលេភ្នំពេញ3D.9766។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថានៅមុនពេលកើតហេតុខាងលើគេបានឃើញរថយន្តមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដឹកខ្សាច់ពេញក្នុងទ្រុង​ ខណៈ​មក​ដល់​ផ្លូវខាងលើរថយន្តមានទំហំស្ទើរតែប៉ុន​ផ្លូវ​ ហើយសង្ស័យផ្លូវទើបចាក់ដីថ្មី​ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ​ស្រាប់តែ​បាក់ដីមាត់ប្រឡាយ បណ្ដាលឲ្យក្រឡាប់រថយន្តនោះធ្លាក់ចូលទៅក្នុងទឹកតែម្ដង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចទៅស្ទូចយករថយន្តនោះចេញពីក្នុងទឹកទៅធ្វើការជួសជុល​ដោយខ្លួនឯង៕វាសនាសែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *