បុរសម្នាក់យកកាំបិតវះពោះខ្លួនឯងបណ្តាលអោយស្លាប់ក្នុងថ្លុកឈាមព្រោះតែគ្រឿងញៀន

 

 

 

 
ភ្នំពេញ៖​ ព្រោះ​តែ​គ្រឿង​ញៀន​ធ្វើ​អោយ​បុរស​ជា​កម្មករសំណង់ម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមដោយដោយយកកាំបិតមកវះពោះខ្លួនឯង។ហេតុ​ការណ៍​នេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១និង០០នាទីនៅថ្ងៃទី ១៩ខែ​កក្ដដា​ឆ្នាំ២០១៧ស្ថិតនៅចំណុចបន្ទប់ជួលលេខ២០ ផ្លុវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គូ គាំ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ​និង​មានប្អូនស្រីឈ្មោះ គូ នាថ អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ។
​ តាមសម្តី​រៀប​រាប់​របស់​ប្អូនស្រីជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុ រូប​នាង​និងបងប្រុសរួមទាំងម្តាយបានស្នាក់នៅបន្ទប់​ជាមួយគ្នាហើយបានគម្រាម ម្តាយ បិទភ្លើង ដេកសម្រាក ហើយមិនឱ្យមាត់ឡូឡា ទោះជាឮសូរសំឡេង ឬមានហេតុការណ៍អ្វីកើតឡើងក៏ដោយ។បន្ទាប់មក ក៏បិទភ្លើងចូលដេកសម្រាក ដោយជនរងគ្រោះមានកាន់កាំបិទនៅនឹងដៃផងដែរ។​ពេល​នោះ​គាត់មិនហ៊ានមាត់ក សុខចិត្តសម្ងំ ស្រាប់តែមួយសន្ធុះក្រោយមកឮសូរសំឡេងបងប្រុស ថ្ងូរ ស្រែកអ៊ូយ តែមិនហ៊ានបើកភ្លើងមើល។​រហូតដល់ជនរងគ្រោះស្រែកថ្ងួចថ្ងូរ ត្អូញឈឺក្បាលស្រែកទឹក ខណៈ​នោះ​ម្តាយរបស់​នាង​ភ្ញាក់ស្ទាប ច្របាច់ ក្បាល អង្អែលខ្នងឱ្យ​មិនបានចាប់អារម្មណ៍ ដោយក្នុងបន្ទប់ងងឹតសូន្យសុង។ លុះស្ទាប ប៉ះចំឈាម ប៉ះពោះវៀន សង្ស័យយកដៃ ស្ទាបច្រមុះ ស្រាប់តែ ស្ងាត់បាត់ដង្ហើម សង្ស័យស្ទុះបើកភ្លើង ស្រាប់តែឃើញពោះវៀន ជនរងគ្រោះ អារដាច់ជាកង់ៗ ច្រើនកំណាត់ ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបផ្អើលឆោឡោ ដល់អ្នកជិតខាង រាយការណ៍ប្រាប់​នគរ​បាល​មូល​ដ្ឋាន​ ចុះទៅពិនិត្យជាក់ស្តែដល់កន្លែងកើតហេតុ ។
​ ក្រោយពេលកើតហេតុ​នគរបាល​ប៉ុស្តិ៍​មូល​ដ្ឋាន​បានចុះទៅដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារតែចាក់សម្លាប់ខ្លួនឯងពិតប្រាកដមែនទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយ​ពុំ​មាន​ប្ដឹង​ផ្ដល់​អ្វី​នោះ​ឡើយ​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *