រថយន្តយុី​ឌុបបុក​ជាមួយ​រថយន្តកុងតឺន័ររងកាខូចខាតយ៉ាងធ្ងន់​ធ្ងរ​ និង​រង​របួស​តៃកុងម្នាក់

 

 

 

 

 

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនវាក់អើនឹងរថយន្តដែលកំពុង​ចតនៅលើដងផ្លូវហើយបួងចង្កូតបំរង់វ៉ាត្រូវរថយន្តយុី​ឌុបបុកពេញទំហឹងហើយគាផ្នែកខាងមុខបណ្តាលអោយខូចខាតយ៉ាងធ្ងន់ធ្ងរនិង​រងរបួសតៃកុងម្នាក់។​ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧នឹង៣០នាទីយប់​ថ្ងៃទី​២០ខែ​កក្ដដា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ទុលមុខ បូរីសិលា លក់បាយនឹងកាហ្វេ​ក្នុង​ភូមិ ត្រពាំងធ្ងង់ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កប្រភេទយុី​ឌុបម៉ាកហុី​យ៉ាន់ដាយ ពណ៌សពាក់ស្លាក់លេខព្រហសីហនុ 3A’0964 បើកបរក្នុងទិសដៅពីត្បូងទៅជើងទៅជើង រងការខូចខាតតិចទួច តៃកុងរត់បាត់។
រថយន្តរងគ្រោះប្រភេទកុងតឺន័រម៉ាក ហុី​ណូ ពណ៌ សពាក់ស្លាកលេខភ្នំពេញ3B,6633 បើកបរក្នុងទិសដៅពីត្បូងទៅជើង រថយន្តរងកាខូចខាតធ្ងន់ ម្ចាស់រថយន្តសន្លប់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថានៅមុនពេលកើតហេតុ​ រថយន្ត​ខាងលើ បើកបរដោយបុរសម្នាក់​មិន​ស្គាល់​ឈ្មោះ​ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុដោយមានរថយន្តមួយគ្រឿងឈប់នៅតាមដងផ្លូវហូបបាយ ហើយផ្លូវ​ដែល​ទើបនឹងធ្វើបានមួយចំហៀងផង​នោះ​។​ បន្ទាប់មករថយន្តរងគ្រោះខាងលើបានបួងចង្កូតបំរុងនឹងវ៉ាតែមិនទាន់​ បួងចង្កូត​បានបន្តិចស្រាប់ តែមានរថយន្តមួយគ្រឿង ប្រភេទយុីឌុបម៉ាកហុីយ៉ាន់ដាយពណ៌សបើកបរដោយបុរសម្នាក់​មិន​ស្គាល់​ឈ្មោះ​ធ្វើដំណើរក្នុងល្បឿនលឿនដូចគ្នា បាន​បុកចំផ្នែកចំហៀងខាងឆ្វេងរថយន្តរងគ្រោះ ពេញទំហឹងតែខូចខាតតិច ប៉ុន្តែ​រថយន្តយុីឌុបនោះឯង មិនឈប់បានបន្ថែមល្បឿន ទូរថយន្តខ្លួនជាប់នឹង កាបុិនរថយន្តរងគ្រោះអូសជាប់កាងខ្ទេចកាបុិនកុងតឺន័រមួយកំណាត់មុខបណ្តាលអោយរងរបួស តៃកុងរថយន្តកុងតឺន័រសន្លប់​ស្តូកស្តឹង​។ចំណែក​ឯ​រថយន្តបង្កប្រភេទយុីឌុប បានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ ។ ភ្លាមៗនោះជនរងគ្រោះខាងរថយន្តកុងតឺន័រត្រូវបានប្រជាពលរដ្ឋលើកចេញពីរថយន្តហើហៅរថយន្តសង្គ្រោះភ្លាមៗផងដែរ។
បើតាមប្រភពព័ត៌ពីកន្លែងកើតហេតុបាននិយាយថា ផ្លូវបេតុងទំនប់កប់ស្រូវ ខាងលើដោយកំពុង​តែស្ថាបនាបានមួយចំហៀង ដោយមានការចង្អៀត ក្នុងការធ្វើចរាចរណ៍ដោយមានរថយន្តធន់ធំជាច្រើន បានចតនៅតាមបណ្តោយផ្លូវបេតុនោះ ដែលចូលចតហូបបាយ នឹងចតបូមប្រេងលក់បានឈប់តំរាបគ្នាហូហែរនៅតាមដងផ្លូវ​ ធ្វើ​អោយ​រថយន្តដែលបើកបរពិបាកបើកជៀស​ព្រមបង្កអោយគ្រោះយ៉ាងធ្ងន់ធ្ងរ។
ហើយប្រជាពលរដ្ឋដែលបើកឆ្លងកាត់នៅតាមបណ្តោយផ្លូវខាងលើសុំណូមពរដល់អភិបាលខណ្ឌពោធិ៍សែនជ័យ ចូលជួយសំរួលចំពោះរថយន្តដែលចតនៅតាមដងផ្លូវ ទំនប់កប់ស្រូវខាងលើផង ព្រោះពិបាកធ្វើចរាចរណ៍ណាស់។
ក្រោយពេលកើតជនរងគ្រោះខាងរថយន្តកុងតឺន័រត្រូវបានរថយន្តសង្គ្រោះរបស់សម្ភពរស្មី បានដឹកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែករថយន្តរងគ្រោះនិង​រថយន្តបង្កត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់អោយជំនាញខាងចរាចរណ៍រាជធានីភ្នំពេញ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *