ជនសង្ស័យ២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ចាប់​ឃាត់​ខ្លួន​ដកហូតថ្នាំញៀន៤កញ្ចប់

 

 

 

 
ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនិងការប្រើប្រាស់ថ្នាំញៀន​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧​ នៅផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

​ ជនសង្ស័យទី១ឈ្មោះសែម​ កក្កដា​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបមិនពិតប្រាកដ​ ​ ស្នាក់សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក​ ។ ទី២ឈ្មោះអាកូនត្រេន​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរប​ រើសអេតចាយ​ ស្នាក់នៅមិនពិតប្រាកដ។
​តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​ដូន​ពេញ​បានអោយដឹងថានៅមុនពេលកើតហេតុ​ កម្លាំងល្បាតខណ្ឌដូនពេញបានធ្វើការចុះល្បាតក្នុងមូលដ្ឋានការពារជូនប្រជាពលរដ្ឋខណះទៅដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យ២នាក់កំពុងអង្គុយ​កន្លែងងងឹតដោយមានការសង្ស័យក៏ហៅឆែកឆេដងខ្លួនក៏រងឃើញថ្នាំញៀនចំនួន៤កញ្ចប់តូចទើបកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកទៅធ្វើការសាកសួនៅអធិការនគរបាលខណ្ឌដូនពេញ។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *