ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកឡិចសីុសRX300បានបើកបុកជាមួយរថយន្តម៉ាកកូរ៉ូលាហើយរថយន្តឡិចសុិសក៏បន្តទៅបុករថយន្តកាមរីដែលចតស្ងាមទៀតបណ្តាលអោយរងការខូចខាតយ៉ាតយ៉ាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២០៥កែងផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉លាពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z 8364 បើកបរដោយបុរសម្នាក់និងមានស្ត្រីម្នាក់រូមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣២៨ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួកស្រាប់តែមានរថយន្តម៉ាកឡិចសីុសRX300 ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AC2688 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ក្នុងទិសដៅពីកើតទៅលិចពេលមកដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿនដូចគ្នាក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរថយន្តឡិចសីុសជ្រុលទៅបុករថយន្តកាមរីស៊េរីចាស់ ពណ៍សពាក់ស្លាកលេខ ក៦៦៣៧ ភព២ ដែលចតនៅខាងមុខផ្ទះគេបណ្តាលអោយរងការខូចខាតទាំង៣គ្រឿងតែម្តងតែមិនមានអ្នករងរបួសនោះទេ។
ក្រោយពេលកើហេតុសម្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុដោយធ្វើការសម្របសម្រួលមិនត្រូវគ្នាទើបធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ៕សិរសារ