



ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូទៅលេងប្រពន្ធ ត្រូវរថយន្តកុងតឺន័របុកបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុនិងម៉ូតូរថយន្តអូសជាង១០០ម៉ែតរត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៩យប់ថ្ងៃទី២១ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទុលមុខ ខ្លោងទ្វាវត្តពោធិ៍វ័ន្ត ស្ថិតនៅភូមិ ត្រពាំងធ្ងង់ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ នី ម៉េង ភេទប្រុសអាយុ៣៥ ឆ្នាំ មុខរបរ បើករថយន្តស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិ សង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកម៉ូតូម៉ាកវេវ ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 1H,6600ធ្វើ ដំណើរក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែមានរថយន្តកុតឺន័រមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅស្របទិសគ្នាហើយ បានបើកបុកពីក្រោយពេញទំហឹងបណ្តាលអោយ ជនរងគ្រោះឌួលធ្លាក់ពីលើម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម៉ូតូត្រូវរថយន្តបង្កបុកអូសប្រមាណជាង១០០ម៉ែតរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពពីអ្នកភូមិរបស់ជនរងគ្រោះខាងលើបានអោយដឹងថា ជនរងគ្រោះខាងលើបានស្នាក់នៅកន្លែងធ្វើការនៅម្តុំក្រុមហ៊ុនឧកញ្ញាលីយ៉ុងផាត់ ដោយប្រពន្ធធ្វើការរោងចក្រ នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ហើយពួកគាត់នៅឆ្ងាយពីគ្នា។ជនរងគ្រោះខាងលើបានមកជួបប្រពន្ធខ្លួន តែមិនទាន់មកដល់ផងស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តោយស្លាប់បាត់
ក្រោយពេលកើតហេតុសាកសពខាងលើត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូជនរងគ្រោះត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុករងចាំប្រគល់អោយក្រុមគ្រួសានៃសពយកទៅជួសជុលដោយខ្លួនឯងវិញ៕សារ៉េត