បើកម៉ូតូបុក​អ្នក​ដើរ បង្កហឹង្សា ចាក់មួយកូនសោរ​ជាប់ក្បាល់រងរបួសធ្ងន់ជនបង្ករត់ចោលម៉ូតូបាត់

 

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីម៉ូតូ​នឹង​ម៉ូតូបើកបុកដោយប្រើអំពើហឹង្សាទៅវិញទៅមក ត្រូវភាគីបង្ក ចាក់មួយកូនសោរម៉ូតូជាប់ក្បាលរងរបួសធ្ងន់ បង្កអោយការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី ២៣ កក្តដា ២០១៧នៅផ្លូវបេតុភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យគេបានស្គាល់ឈ្មោះ ស្រុង ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យដោយជិះម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០១៧ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FT7514 (រត់គេចខ្លួនចោលម៉ូតូបាត់)។ចំណែក​ឯ​ជនរងគ្រោះឈ្មោះ ស៊ាំង សុវណ្ណារ៉ា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពព័ត៌មានពី មិត្តភ័ក្តម្នាក់ដោយមិនប្រាប់ឈ្មោះម្នាក់បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់បានដើរចេញពីបន្ទប់ជួលពូរបស់ជនរងគ្រោះហើយបានជូន មិត្តភក្តម្នាក់ទៀតទៅបន្ទប់ តែកំពុង​តែដើរ ស្រាប់តែ មានបុរសម្នាក់នឹង​អ្នក​រួមដំណើរម្នាក់ទៀត ហើយបើកមកបុកជនរងគ្រោះជជែកគ្នានឹងវាយគ្នាមួយប្រាវរួចក៏ស្ងប់ស្ងាត់ទៅវិញ។ លុះមួយសន្ទុះក្រោយមកជនបង្កខាងលើបានយកសោរ​ចាក់ម៉ូតូមកចាក់ក្បាល់ជនរងគ្រោះបណ្តាលអោយជាប់នឹងរលារ៍ក្បាល។
តាម​ប្រភពដដែល​បានបន្តទៀតថា ខណៈ​ដែលជនរងគ្រោះត្រូវជនបង្កចាក់ភ្លាមៗដោយសោរ​នៅជាប់ក្បាលដោយជនរងគ្រោះខាងលើមិនមានការភិតភ័យ នៅឡើយហើយបានដេញវាយជនបង្កតបតទៅវិញទៅមករួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតជនរងគ្រោះត្រូវបានបងប្អូននាំទៅព្យាបាលនៅមន្ទីពេទ្យឯកជននៅជិតកន្លែងកើតហេតុតែដោយជនរងគ្រោះរបួសធ្ងន់ធ្ងរពេក​ទើប​មន្ទីពេទ្យឯកជនខាងលើមិនហានមើល បានបញ្ជូនអោយជនរងគ្រោះ ទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមះ។ចំណែកម៉ូតូជនបង្កខាងលើត្រូវបាន សមត្ថកិច្ចយកមករក្សាទុកនៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីរងចាំភាគីចេញមុខដោះស្រាយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *