





ភ្នំពេញ៖ បុរសម្នាក់២នាក់ជិះម៉ូតូធំ ម៉ាកCBR មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមកពីលេស្រុកនៅខេត្តព្រៃវែងហើយជិះមកកន្លែងស្នាក់នៅវិញបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះទៅបុកពីក្រោយរថយន្តកូរ៉េមួយគ្រឿងដែលជាប់ផុងនៅក្បែងចិញ្ចើមផ្លូវបណ្តាលអោយបាក់កស្លាប់នៅនិងកន្លែងកើតហេតុនិងម្នាក់របួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះនៅវេលាម៉ោង១០និង៣០នាទីយប់
ថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤មុខកន្លែងសាច់ក្រកអាំង ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទិន ទី អាយុ២១ឆ្នាំ
មុខរបរធ្វើការរោងចក្រនិង ស្នាក់នៅម្តុំបែកចាន មានស្រុកកំណើត ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកCBRពណ៍ខ្មៅពាក់ស្លាកលេខ1DE-0691 ។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើធ្វើដំណើរដោយម៉ូតូខាងលើតាមផ្លូវជាតិ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉េដឹកស៊ីម៉ត៍របស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក(RS)ដែលជាប់ផុងចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹងបណ្តាលអោយជនរងគ្រោះបាក់កនិងផុងថ្ងាស់ស្លាប់ភ្លាមៗនៅនិងកន្លែង។ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តក្លីនិក ឯកជនសុធារិទ្ធបែកចានដឹកទៅសង្គ្រោះ។
ក្រោយកើតហេតុមានប្រជាពលរដ្ធនៅកន្លែងកើតហេតុបានយកទូរស័ពនៅហោប៉ៅជនរងគ្រោះតេទៅប្រាប់សាច់ញាតិមកមើល។បន្ទាប់មកកម្លាំងនគរបាលជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកឯសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត