លួច​ម៉ូតូ​កង់​បី​បាន​សំរេច​ពេល​ម្ចាស់​គេ​តាម​រក​ឃើញ​វាយ​មួយ​ដៃ​ម្នាក់​រង​របួស​ធ្ងន់​

0
174

 

 

 

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ចំនួន​៣នាក់​ឃើញ​ម្ចាស់​គេ​ទុក​ម៉ូតូ​ទ្វេ​ប្រហេះ​បន្តិច​ធ្វើ​សកម្ម​ភាព​លួច​ ពេល​ដល់​តាម​ទាន់​វាយ​មួយ​ដៃ​ម្នាក់​ហើម​មុខ​ហើម​មាត់​ទើប​ប្រគល់​អោយ​កម្លាំង​នគរ​បាល​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤:៤៥នាទី​រសៀល​ថ្ងៃ​ទី​២៤ខែ​កក្ដដា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិសន្សំកុសលផ្លូវ១៧BDសង្កាត់បឹងទំពន់​ខណ្ឌ​មានជ័យ។
ជន​សង្ស័យ​ទាំង​៣នាក់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ៖​ទី​១)ឈ្មោះ​ វុធ លីដាភេទប្រុសអាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាខ្មៅក្រុងតាខ្មៅ​ខេត្ត​កណ្ដាល​។ទី២)​ឈ្មោះ​ យឹម វាសនាភេទប្រុសអាយុ៣៤ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅវត្តស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ឌ​មានជ័យរាជធានីភ្នំពេញ។ទី​៣)​ឈ្មោះ​ លីម ប៊ុន ឆាយភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល​លេខ៤២២ផ្លូវ៨៦៩ភូមិព្រះពន្លសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។​ចំណែក​ឯ​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ សុភា​ភេទប្រុស​អាយុ​៣៦ឆ្នាំ​មុខ​របរ​រត់ម៉ូតូកងបីស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើមានស្រុកកំណើតស្រុកស្វាយ​រៀងខេត្តស្វាយរៀង។

តាម​ប្រភព​ព៌ត៌​មានពី​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​ចត​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ពាក់​ស្លាក​លេខភ្នំពេញ1V0328​ទុក​នៅមុខផ្ទះរួចក៏ចូរទៅក្នុងប្រហែល១០នាទីស្រាប់តែចេញមកវិញ​ក៏បាត់​។ហើយ​ភ្លាមៗនោះខ្លួនមិនបានដាក់ពាក្យបណ្តឹងទេក៏បានហៅបងប្អូនអោយជួយដើររក។រហូត​ដល់​ម៉ោង​២០:៣០នាទី​យប់​ក៏បានប្រទះឃើញជន​សង្ស័យ​ជិះ​ម៉ូតូខ្លួននៅ​តាម​បណ្ដោយ​ផ្លូវ​២៥៣នៅម្តុំសង្កាត់ទឹកល្អក់៣ ខណ្ឌ​ទួលគោក។បន្ទាប់មក​ក៏រាយការណ៍​ប្រាប់​នគរ​បាល​ប៉ុស្តិ៍​សង្កាត់ទឹកល្អក់៣អោយ​ឃាត់​ខ្លួន​ ខណៈ​នោះ​ជន​សង្ស័យ​ប្រទះឃើញបក្ខ​ពួក​បានប្រាប់នគរ​បាល​​ក៏បានឃាត់ខ្លួន​ចំនួន​២នាក់​ បន្ថែម​ទៀត​។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យបាន​និយាយ​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​លួច​ម៉ូតូ​កង់​បី​របស់​ជន​រង​គ្រោះ​ខ្លួន​នឹង​បក្ខ​ពួក​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​​ម៉ាកsuzuki viva ពណ៌​ខ្មៅ​ពាក់ផ្លាកលេខភ្នំពេញ1T9366ស៊េរី២០០៦ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ស្រាប់​តែ​ប្រទះ​ឃើញ​ម៉ូតូ​កង់​បី​ចត​គ្មាន​ម្ចាស់​ក៏​នាំ​ធ្វើ​សកម្ម​ភាព​លួច​តែ​ម្ដង​ទៅ​។
ក្រោយពីសាកសួរចប់សព្វគ្រប់ហើយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទឹក​ល្អក់​៣ក៏ប្រគល់សំណុំរឿងអោយទៅប៉ុស្តិ៍​ រដ្ឋបាល​សង្កាត់បឹងទំពន់​ដើម្បីសាកសួរបន្ត៕​ខុង​មុីង​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here