រថយន្តឡិចសុីស​បើកលឿនបុកទ្រូងផ្លូវបណ្តាលអោយដាច់ការឡេទៅមុខលែងរួច

 

 

 
ភ្នំពេញ៖​ បុរសម្នាក់រថយន្តឡិចសុីសRX330មួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់២កង់ហើយដាច់ការឡេទៅមុខលែងរូួចតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវលេខ៦៣​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ខណ្ឌចំកាមន។
​ តាម​ប្រភព​ព៌ត៌​មានពី​កន្លែង​កើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុីស​RX330​ ពណ៌​ស​​ ពាក់ស្លាកលេខភ្នំពេញ​2AE7752 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់២កង់ចំណែករថយន្តដាច់កង់ខាងឆ្វេងទៅមុខលែងរួច។
​ ក្រោយកើតហេតុម្ចាស់រថយន្តបើក​ទ្វារ​ចុះហើយគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបាន​នគរបាល​មូល​ដ្ឋានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅជំនាញចរាចរណ៍រាជធានីមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *