បុរស២នាក់ជាមិត្តភក្តិនឹងគ្នាបបួលគ្នាផឹកស៊ីលុះស្រវឹងកើតជម្លោះកាប់គ្នាដេរជាង១០០ថ្នេរ

0
171

 

 

 

 

 

ភ្នំពេញ៖ បុរស២នាក់ជាមិត្តភក្តិនឹងគ្នាបានបបួលគ្នាផឹកស៊ីលុះពេលស្រវឹងរៀងខ្លួន ម្ខាងនិយាយទៅប៉ះពាល់អារម្មណ៍ម្ខាង ក៏កើតទៅជាជម្លោះបានស្ទុះទៅទាញប៊័ងតោកាប់បណ្តាលអោយរងរបួសធ្ងន់ ចំណែកជនបង្កត្រូវបានរងរបួសបែកក្តោងច្រមុះសន្លប់​ ដឹកទៅសង្គ្រោះបន្ទាន់ទាំង២នាក់។ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង៧និង៣០នាទីយប់​ថ្ងៃទី ២៤ កក្តដា២០១៧ នៅចំណុចបន្ទប់ជួលជាន់ទី២ភូមិផ្សារអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទី១ឈ្មោះ ចាន់ ស៊ី ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាង​ផ្សារដែកស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ​និង​ទី២ឈ្មោះ កិ ហុង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរបេីកឡាន ស្នាក់នៅផ្ទះជួល សង្កាត់ កំបូល​ខណ្ឌ​ពោធិ៍​។

តាមប្រភពព័ត៌ពីនារីម្នាក់​ឈ្មោះងួន សុខុនភេទស្រីអាយុ៣១ឆ្នាំស្នាក់នៅបន្ទប់ជួលជាមួយ​គ្នា​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ជនបង្កទី១បាននិយាយថា នៅថ្ងៃទី២២ខែឆ្នាំដដែល មកផឹកសុី​នៅផ្ទះជួលខាងលើស្រវឹងទៅផ្ទះមិនរួច សុំដេកជាមួយគ្នា​។​ប៉ុន្តែ​នារី​ម្នាក់​ជាគូរដណ្តឹងរបស់​ឈ្មោះ​ចាន់​ សុី​ បាននិយាយថាមិត្ត​ឯងទៅផ្ទះទៅចាំគាត់ជូន ហើយឈ្មោះកិ ហុងខាងលើគាត់សុំដេកនៅខាងក្រៅ។​បន្ទាប់មក​នារី​ជា​គូរដណ្តឹង​របស់ខ្លួនបានយក កន្សែងអោយដេកនៅខាងក្រៅ។​លុះនៅវេលាម៉ោង ៩យប់ ឈ្មោះ កិ ហុងខាងលើ បានគោះទ្វាសុំដេកជាមួយ ហើយឈ្មោះ ចាន់ សុី​ មិនឆ្លើយ​នៅពេលព្រឹកបានទៅផ្ទះបាត់។

ហើយនៅក្នុងហេតុការណ៍ខាងលើនេះដែរ ភាគីទី១និងភាគីទី២ ជាមិត្តភក្ដិនិងគ្នាបាននាំគ្នាផឹកស៊ីនៅបន្ទប់ជួលភាគីទី១(ជនបង្ក) ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ស្រវឹងរៀងៗខ្លួនកើតជម្លោះរឿងការងារផ្សារដែកប៉ះពារ​ពាក្យ​សម្ដី​គ្នានៅកន្លែងផឹកម្តងទៀត ពេលនោះភាគីទី១ស្ទុះបានយកកាំបិតបុ័ងតោកាប់ទៅលើភាគីទី២បណ្ដាលអោយរបួសជាច្រើនកាំបិតបណ្តាលអោយរងរបួសសន្លប់​នៅក្នុងថ្លក់ឈាមនៅមុខបន្ទប់ជួលជនបង្ក។ចំណែកភាគីទី១ដែលកាប់គេបានរងរបួសបែកក្តោងច្រមុះនឹងបណ្តាលអោយរងរបួសសន្លប់នៅកន្លែងកើតហេតុ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋហៅសមត្ថកិចមកអន្តរាគមន៍​និង​ទំនាក់ទំនង​ហៅ​រថយន្តមកសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចយើងបានចុះទៅដល់មន្ទីរពេទ្យ និងទទួលពាក្យបណ្តេងរបស់ភាគីទាំង២ដើម្បីកសាងសុំណុំរឿងឃាត់ជនបង្កចាត់ការទៅតាមច្បាប់៕​សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here