ក្មេងស្ទាវ២ក្រុមបង្ក​ជម្លោះវាយកាប់គ្នាបណ្តាលអោយភាគីម្ខាងរបួសដេកពេទ្យភាគីម្ខាងទៀតជាប់ខ្នោះ

 

 

 

 

 

 

ភ្នំពេញ ៖ក្មេងស្ទាវ២ក្រុមបង្ករជម្លោះវាយតប់គ្នាបង្ករចលាចលផ្អើលសមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខព្រោះតែពួកគេស្រែកថាមានករណីចោរប្លន់ប៉ុន្តែពេលប៉ូលីសទៅដល់ក៍ឃើញមានដំុថ្មនិងដំបងវាយគ្នាទៅវិញទៅមកបណ្តាលអោយភាគីម្ខាងរងរបួសដេកពេទ្យម្នាក់និងឃាត់ខ្លួនវាយខ្នោះ៣នាក់ ឯបក្ខពួក២នាក់ទៀតរត់គេចខ្លួន។ករណីហឹង្សានេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ
២០១៧ នៅតាមផ្លូវសាធារណៈមួយកន្លែងក្នុងភូមិគោកឃ្លាង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ជន​បង្ក​ដែលត្រូវកម្លាំង​នគរបាល​បានឃាត់ខ្លួនទាំង៣
នាក់នោះ ១/ ឈ្មោះជ័យ សុភ័ក្ត្រ អាយុ៣០ឆ្នាំ មុខរបរបើកបរថយន្ត ស្នាក់នៅផ្ទះជួល ម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ២/ឈ្មោះធុយ ស៊ីថា អាយុ២៣ឆ្នាំ មុខរបរជាងក្រឡឹង។ ៣/ឈ្មោះយេប សុខយ៉េនអាយុ១៨ឆ្នាំមុរខរបរធ្វើជាងក្រឡឹង។ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងដេកមន្ទីរពេទ្យ ឈ្មោះយុយ ហេរ៉ូ អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ របួសដាច់ម្រាមដៃនិងបែកក្បាល។

តាមប្រភពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុភាគីទំនាស់មានគ្នា៦នាក់ដោយ
ភាគីទី១ មានគ្នា២នាក់ ១ឈ្មោះ ធុយ ស៊ីថា ២ឈ្មោះ យេប សុខយ៉េន (ឃាត់ខ្លួន)និងភាគីទី២មានគ្នា៤នាក់ មាន១ឈ្មោះ យុយ ហេរ៉ូ(ដេកពេទ្យ) ២ឈ្មោះជ័យ សុភ័ក្ត្រ (ឃាត់ខ្លួ)និង២នាក់ទៀតគេចខ្លួន។
តាម​ប្រភពដដែលបន្តទៀតថាដោយសារពួកគេជិះម៉ូតូតាមផ្លូវហើយបានឌឺដងពាក្យសំដីដាក់គ្នា ពេលនោះដោយសារភាគីទី១អាងមានគ្នីគ្នាច្រើន​ក៏បាន មកវាយលើភាគីទី២ ប្រតាយប្រតប់គ្នាដោយប្រើដំថ្មផងដំបង បង្ក
ចលាចលផ្អើលប្រជាជន ហើយប្រជាជនបានរាយការណ៍តាមទូរស័ព្ទមកប្តឹង នគរបាល​មូលដ្ឋានមកជួយអន្តរាគមជាក់ស្តែងឃាត់ខ្លួនបាន៤នាក់ តែ២នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ដើរ​ប្រមូលវត្ថតាំងដំថ្ម និងដំបងដែលបន្សល់ទុករាយប៉ាយលើដងផ្លូវនោះនិងម៉ូតូចំនួន៤គ្រឿងទៀតយកមករក្សាទុក
នៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *