យុវជនម្នាក់ជិះម៉ូតូបញ្ច្រាស់ផ្លូវជ្រុលបុករថយន្តបណ្តាលអោយរងរបួសធ្ងន់ខ្លួនឯង

0
158

 

 

 

 
ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះរូបគេជិះម៉ូតូលឿនទាំងបញ្ច្រាស់ទិសចរាចរណ៍ហើយជ្រុលបុករថយន្តចំពីមុខពេញទំហឹង​ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៧​នៅចំណុចស្តុបBSតាមបណ្តោយផ្លូវកម្ពុជាក្រោយសង្កាត់មនោរម្យ​ ខណ្ឌ៧មករា​ ។
​ តាម​ប្រភព​ព៌ត៌​មានពី​កន្លែង​កើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តឃ្លប់​ ដឹកទឹកសណ្តែង​ ពណ៌​ក្រហម​ ពាក់ស្លាកលេខបន្ទាយមាជ័យ​ 2A6375 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ ក្នុងទិសដៅពីលិចទៅកើត​ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាក់​Lets​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​1FI 5509​ ធ្វើដំណើរបញ្ច្រាស់ទិសដៅចរាចរណ៍ពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តចំពីមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់​ ។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើវាស់វែងយកទៅរក្សាទុកនៅអធិការ​នគរបាលខណ្ឌ៧មករារងចាំដោះស្រាយពេលក្រោយ៕​សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here