រថយន្តហាយឡែនឌ័របើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងបណ្តាលអោយងការខូចខាតយ៉ាងដំណុំ​

 

 

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿនជ្រុលបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវលេខ១៩៣កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំកាមន។
​ តាម​ប្រភព​ព៌ត៌​មានពី​កន្លែង​កើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ2AA 6708 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ ខណៈ​មកដល់ចំណុចកើហេតុក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ​ តែសំណាងមិនមានអ្នករងរបួសនោះទេ។
​ ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ​ ត្រូវបានសមត្តកិចុចមូលដ្ឋានសហការជាមួយនគរបាលជំ​នាញ់ចរាចរណ៍ជើងគោករាធានី​ភ្នំពេញ​មកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕​សិរសារ​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *