រថយន្តកុងតឺន័របើកលឿនវាក់អើនឹងម៉ូតូ​ជិះ​ឆ្លងកាត់ពីមុខជាន់ហ្វាងបោកទៅបុកសំយ៉ាបផ្ទះអ្នកលក់ចាប់ហួយខូចខាតយ៉ាងធ្ងន់

 

 

 

 

 

ភ្នំពេញ៖រថយន្តកុងតឺន័រមួយគ្រឿង បើកយ៉ាងលឿនហើយវាក់អើនឹងម៉ូតូឆ្លងកាត់ពីមុខ តៃកុងជាន់ហ្វាងអូស រថយន្តបោកទៅផ្នែកខាងស្តាំហើយរ៉េទៅបុកសំយ៉ាប់ផ្ទះប្រជាពលរដ្ឋពេញទំហឹង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០នឹង២០នាទី ថ្ងៃទី២ភូមិ៦ខែកក្តដាឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ 3B,3036 ជាក្រុមហ៊ុនដឹកជញ្ជូន សីុថប ដែលបើកបរក្នុងទិដៅពីត្បូងទៅជើង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រខាងលើបើកបរដោយបុរសម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្នុងទិសដៅពីត្បូងទៅេជើង។​លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ២គ្រឿង​ជិះ​បត់​ឆ្លងផ្លូវ ក្នុងទិដៅពីកើតទៅត្បូង ហើយរថយន្តបង្កខាងលើបានជាន់ហ្វាងអូសបណ្ដាល​អោយ​បោកវេចង្កូតទៅផ្នែកខាងស្តាំហើយទៅបុកសំយ៉ាបផ្ទះ​ប្រជា​ពលរដ្ឋ​ពេញទំហឹងចំនឹង​កញ្ចក់រថយន្តបែកខ្ទេចតែសំណាងល្អមិនបង្ករងរបួសដល់​អ្នក​បើកបរឡើយ។ចំណែក​ឯ​ផ្ទះខូចសំយ៉ាបខាងមុខយ៉ាងខ្លាំងនឹងព្រែសសសជាច្រើនកន្លែង។បន្ទាប់មកអ្នកបើកបររថយន្តខាងលើមានការភ័យខ្លាចពីប្រជាពលរដ្ឋវាយហើយ​បើក​ទ្វារ​ចុះរត់គេចខ្លួនបាត់​បន្សស់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។

ក្រោយពេលកើតហេតុមានភាគីតំណាងខាងរថយន្តបង្កខាងលើមកដោះស្រាយនៅកន្លែងកើតហេតុតែដោយមានការខូចខាតច្រើនពេកខាងតំណាងរថយន្តបានប្រគល់អោយជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើការវាស់វែងនឹងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕​ សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *