










ខេត្តបាត់ដំបង៖ថ្លែងសន្ទរកថាក្នុងពិធីរំលឹកគុណដល់វីរៈយុទ្ធជនទាំងសេចក្តីក្តុកក្តួលរបស់ឯកឧត្តម ចន្ទ័ សុផលអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្តបាត់ដំបងបានមានប្រសាសន៍ថា បើគ្មានការលះបង់របស់វីរៈយុទ្ធជនទាំងនោះទេយើងទាំងអស់គ្នាក៏គ្មានសេចក្តីសុខដូចថ្ងៃនេះឡើយព្រោះអតីតយុទ្ធជនកម្ពុជាទាំងនោះពួកគាត់ជាវិរៈបុរសដ៏អង្គអាច បានយកសាច់ស្រស់ ឈាមស្រស់ទៅប្រយុទ្ធតតាំង នឹងសត្រូវដើម្បីរំដោះទឹកដី រំដោះប្រជាជនកម្ពុជា ឲ្យចេញផុតពីការសម្លាប់ក្រោមរបបប្រឡៃពូជសាស្ត្រខ្មែរក្រហម ។ ហើយរបបដឹកនាំមួយនេះ គឺគ្មាន ជាតិ សាសនា ព្រះមហាក្សត្រទេ ដោយពួកគេយកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ខ្លួនឯង ជាសត្រូវ ប្រើធ្វើការងារដូចសត្វធាតុ និងសម្លាប់គ្មានត្រាប្រណី ។
ឯកឧត្តម ចន្ទ័ សុផលអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថ្លែងបែបនេះក្នុងពិធី សម្ពោធវិមានរំលឹកគុណវិរៈយុទ្ធជន ពលីជីវិតកម្ពុជា ដើម្បីបុព្វហេតុមាតុភូមិ កាលពីរព្រឹកថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅបរិវេណវិមានសព ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង និងខេត្តបាត់ដំបង។នៅក្នុងពិធីសម្ភោធវិមានរំលឹកគុណវិរះយុទ្ទជន ពលីជីវិតកម្ពុជា ខាងលើនេះក៏មានវត្តមានចូលរួមពី សំណាក់ ឯកឧត្ដម ញ៉ែម វ៉ាលី អនុប្រធាន អចិន្ត្រៃយ៍ និងជាអគ្គលេខា ក្រុមព្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឯកឧត្តម ស្វៀង អាញ់ហ្សុង ប្រធានអនុព័ន្ធ យោធាវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមព្រឹក្សា ខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជារការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជារការយោធភូមិភាគ០៥ រួមទាំងមានវត្តមាន អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទី ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករផងដែរ ។
ឯកឧត្តម ចន្ទ័ សុផល បានបញ្ជាក់បន្ថែមថា ខេត្តបាត់ដំបង ត្រូវបានរំដោះបានពីរបបប្រល័យពូជសាសន៍ឯង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ ដែលមានអង្គភាពកងទ័ពប្រជាជនកម្ពុជា វរសេនាតូច១៨រួមជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាមមកជួយ។
នៅក្នុងការប្រយុទ្ធគ្នាដើម្បីរំដោះប្រជាជន និងប្រទេសជាតិ បានធ្វើអោយយុទ្ធជនយុទ្ធនារី បានពលី ជាច្រើននាក់ ។ ក្រោយពីទទួលបាន សន្តិភាពប្រទេសជាតិ ងើបឡើងវិញ សម្បូរសប្បាយ រីកចំរើន ប្រជាជន រស់នៅមានសេចក្ដីសុខ សុភមង្គល ក្រោមការពលីអាយុជីវិត អតីតយុទ្ទជន យុទ្ធនារីកម្ពុជារបស់យើងនិងដោយមើលឃើញ ពីគុណបំណាច់ដ៏ធំធេង នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តមួយៗ រៀបចំ ទីកន្លែងបញ្ចុះ សព អោយបានសមរម្យ ដើម្បីទុករលឹកគុណ ដល់វីរយុទ្ធជន យុទ្ធនារីបានពលី អាយុជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនយើង៕សារ៉េត