សង្ស័យបែកថ្នាំ ឡើងដំបូលផ្ទះគេ រមៀលធ្លាក់ជង់របងផ្ទះស្លាប់

ភ្នំពេញ ៖  យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់មានអាយុជាង២០ឆ្នាំ បានឡើងលើដំបូលផ្ទះគេ រួចក៏ធ្លាក់ចុះមកជង់ជាមួយនឹងចំរឹងដែករបងផ្ទះដោតស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៦ ស្ថិតត្រង់ចំណុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យុវជនដែលស្លាប់មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ត្រូវបានគេសង្ស័យថា អាចជាមនុស្សបែកថ្នាំហើយឡើងលើដំបូលផ្ទះគេមានបំណងអ្វីមួយ  ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការពិនិត្យលើសាកសពឃើញថា ជនរងគ្រោះគឺមានស្នាមឆក់ខ្សែភ្លើងរបួសលើដៃធ្ងន់ ដែលសង្ស័យថា អាចឆក់នៅលើដំបូលផ្ទះគេនោះ ទើបណ្តាលឱ្យរមៀលធ្លាក់ចុះមក ក៏ដោតជាមួយចំរឹងដែករបងស្លាប់យ៉ាងនេះ ៕ អូន ធួក

%e1%9e%87%e1%9e%84%e1%9f%8b%e1%9e%8a%e1%9f%82%e1%9e%80%e1%9f%a1%e1%9f%a1

Leave a Reply

Your email address will not be published. Required fields are marked *