រថយន្តដឹកឈើប្រណិតខុសច្បាប់ចំនួន២គ្រឿងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីស្ទាក់បង្ក្រាបចាប់បាន!

 

 

 

 

ខេត្តរតនគិរី៖ រថយន្ត២គ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2A-2794និងម៉ាកកាម៉ារីស្វិត ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ2B-4860លួចលាក់ធ្វើចរាចរណ៍​ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ដើម្បី​ឆ្លង​ដែនត្រូវកម្លាំងនគរបាលប្រចាំបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីប្រមាញ់ស្ទាក់ចាប់បាននៅត្រង់ចំណុចផ្លូវឡើងចំណោទភ្នំស្វាយស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

បើតាមការអោយដឹងពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីបានប្រាប់នៅនឹងកន្លែងកើតហេតុនោះថា កម្លាំងរបស់លោកដាក់ការសង្ស័យទៅលើរថយន្តទាំង២គ្រឿងនេះហើយខណៈដែលរថយន្តទាំង២គ្រឿងខាងលើធ្វើចរាចរណ៍​ក្នុងទិសដៅពីស្រុកកូនមុំចូលក្រុងបានលុងដល់ចំណុចផ្លូវឡើងចំណោទភ្នំស្វាយនេះក៏ឃាត់ដើម្បីធ្វើការត្រួតពិនិត្យតែម្តងទៅ។ក្រោយពីធ្វើការត្រួតពិនិត្យក៏ឃើញថារថយន្តទាំង២គ្រឿងនេះមានផ្ទុកទៅដោយឈើប្រណិតប្រភេទធ្នង់ខុសច្បាប់ពេញគូទរថយន្ត ទើបកម្លាំងរបស់លោកបានចាប់បញ្ជូនមកស្នងការនគរបាលខេត្តរតនគិរីដើម្បីធ្វើកំណត់ហេតុរួចបញ្ជូនទៅអោយផ្នែករដ្ឋបាលព្រៃឈើលំផាត់ចាត់ការបន្តទៅតាមនិតិវិធីច្បាប់ព្រៃឈើ។ ចំណែកឯ​ចំនួនឈើពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ៕​សិរសារ​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *