


ខេត្តមណ្ឌលគិរី៖ក្រុមហ៊ុនយូនីគ្រីនរបស់លោកឧកញាវី រ៉ាដាបានចូលលួចកាប់បំផ្លាញព្រៃការពារសត្វព្រៃស្រែពកដែលយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ម៉ឺនជ្រលុងនៅក្នងមួយថ្ងៃៗ ដោយក្រុមហ៊ុននេះបង្កើតឡើងបានដាំជាដំណាំម្រេចនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមប្រភពព៌ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុនោះបានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃក្រុមហ៊ុនមួយនេះបានយករថយន្តកែឆ្នៃ រថយន្តប្រកុង និងត្រាក់ទ័រសណ្តោងរម៉កដឹកក្នុងមួយថ្ងៃៗមិនក្រោមពី៥ទៅ១០គ្រឿងនោះទេដែលចូលទៅលួចកាប់ឈើអារជាជ្រលុងម្រេចដឹកចេញពីព្រៃការពារសត្វព្រៃស្រែពកយ៉ាងអាណាធិបតេយ្យដោយមិនមានធ្វើការចាប់បង្រ្កាបពីកម្លាំងសមត្ថកិច្ចទាល់តែសោះដែលធ្វើឱ្យក្រុមហ៊ុនមួយនេះបានចិត្តចូលទៅកាប់បំផ្លាញ ដោយមិនគិតពីការបាត់បង់ទីជម្រកសត្វព្រៃនោះទេ។
ប្រជាពលរដ្ឋបានបន្តថា ការដឹកជញ្ជូនជ្រលុងម្រេចគឺដឹកឆ្លងកាត់វរៈការពារព្រំដែនគោកលេខ៣០៣ទាំងយប់ទាំងថ្ងៃ មិនដែលឃើញសមត្ថកិច្ចឬស្ថាប័នពាក់ព័ន្ធណាមួយឃាត់សួរនាំម្តងណាឡើយប្រហែលជាត្រូវដងត្រូវផ្លែគ្នាហើយទើបមិនដែលឃើញបង្រ្កាបសោះ។
ប្រជាពលរដ្ឋបានបន្តទៀតថា បើមិនធ្វើការបង្រ្កាប ក្រុមហ៊ុននេះទេនោះ ព្រៃការពាររបស់ជម្រកសត្វព្រៃនឹងត្រូវវិនាស គ្មានសេសឡើយ។
ជាចុងក្រោយប្រជាពលរដ្ឋសូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលទទួលបន្ទុកបង្រ្កាបបទល្មើសព្រៃឈើ សូមមានចំណាត់ការចុះត្រួតពិនិត្យក្រុមហ៊ុននេះផងបើពុំនោះទេព្រៃឈើទាំងអស់ត្រូវវិនាសជាក់ជាពុំខាន៕ សារ៉េត