ខេត្តកណ្ដាល ៖កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកំលាំងអធិការស្រុកស្អាងបានចុះបង្ក្រាបហាងការហ្វេ និងម៉ាស្សាកោសជប់ដែលមានបង្កប់បំរើសេវាផ្លូវភេទចំនួនពីរគោលដៅដែលស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយឃាត់ខ្លួននារី៦នាក់ជាអ្នកកោសជប់ បម្រើសេវាផ្លូវភេទ ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីរប្រជាពលរដ្ឋថា ទីតាំងហាងលក់កាហ្វេចំនួន២កន្លែងនេះកំពុងមានបំរើសេវ៉ាកម្មផ្លូវភេទដែលមានមនុស្សប្រុសៗ ក្មេងចាស់ ទៅរកសេវាកម្មនៅទីនោះ ដោយខុសច្បាប់ ។ ជាក់ស្តែង គោលដៅទី១មានម្ចាស់ផ្ទះឈ្មោះ ស៊ីណា រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួនហើយសមត្ថកិច្ចបានឃាត់នារីបំរើសេវាផ្លូវភេទចំនួន៤នាក់ ដែលស្នាក់នៅក្នុងផ្ទះម៉ាស្សាបំរើផ្លូវភេទនេះតែម្តង ។ គោលដៅទី២ ហាងការហេ្វមុខកំពុងចម្លងព្រែកតូច ឃាត់នារីចំនួន២នាក់ ដែលពេលប្រតិបត្តិការនោះគឺមាននារីកំពុងបំរើសេវាកម្មជាក់ស្ដែង ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីបានពិនិត្យមើលទីតាំងខាងលើមានសញ្ចារកម្មដោយមានរូបភាពលក់កាហ្វេ សេវាកោសជប់ ម៉ាស្សាបង្កប់សេវាជួញដូរផ្លូវភេទឈានដល់ការឃាត់ខ្លួនតែម្តង ។ ក្រោយពីឃាត់ខ្លួននារីបម្រើសេវាកម្មផ្លូវភេទចំនួន៦នាក់ហើយ គឺបានអប់រំនារីទាំង៦នាក់ធ្វើកិច្ចសន្យាបញ្ឈប់ កុំប្រព្រឹត្តអំពើសញ្ចារកម្មបន្តទៀត ពេលអបរំហើយសមត្ថកិច្ចឱ្យវិលត្រលប់ទៅស្រុកកំណើតវិញតាមសម្រួល ៕ សម្បត្តិ
