តុលាការ​សម្រេច​ឃុំខ្លួន​គ្រូ​ជនជាតិ​បរទេស​ដែល​បៀតបៀនកេរខ្មាសិស្ស​អាយុ​៥​

 ភ្នំពេញ ៖នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ  សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេច​ឃុំខ្លួន​គ្រូ​ជនជាតិ​បរទេស សាលា​អន្ដរជាតិ GOLDEN BRIDGE ដែល​បាន​នាំ​សិស្សស្រី​អាយុ​ទើប​៥​ឆ្នាំទៅ​រួមភេទ​ដល់ផ្ទះ ។

តាម​មន្ត្រី​តុលាការ​ការអះអាង​ថា ជនសង្ស័យ​ត្រូវ​ប្រឈម​បទចោទប្រកាន់​ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២៤៦​និង​មាត្រា​២៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​ប្រទូស្ត​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *