ចាប់ក្រុមលូកហោប៉ៅក្នុងពេលបុណ្យអុំទូក​បាន ៨នាក់

%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%85%e1%9f%84%e1%9e%9a%e1%9e%9b%e1%9f%85%e1%9e%80%e1%9e%a0%e1%9f%85%e1%9e%94%e1%9f%89%e1%9f%85ភ្នំពេញ៖ ជនសង្ស័យចំនួន៨នាក់ ដែលជាក្រុមលូកហោប៉ៅ និងកាបូប ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនដោយក្នុងនោះមានស្រី្ត៣នាក់ផង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅមុខព្រះបរមរាជវាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់បានទាំង៨នាក់នេះរួមមានទី១-ឈ្មោះ ថុង រតនា ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ គ្រី ក្រែ ភេទ ប្រុស អាយុ១៨ឆ្នាំ ទី៣៖ឈ្មោះ កែវ សុជា ភេទប្រុស អាយុ១៦ឆ្នាំ ទី៤-ឈ្មោះ ពេជ្រ រាជ្យ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៥-ឈ្មោះ រតនា សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ទី៦-ឈ្មោះ ជាម ពិសី ភេទស្រី អាយុ២៧ឆ្នាំ ទី៧-ឈ្មោះ សាន ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ និងទី៨-ឈ្មោះ សី ប៉ិច ភេទស្រី អាយុ៥៧ឆ្នាំ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតបាន ទូរស័ព្ទ និងលុយមួយចំនួនផងដែរ ហើយជនសង្ស័យត្រូវបាននាំខ្លួនទៅសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាត់ការតាមច្បាប់៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *