រថយន្តដឹកទំនិញធុនធំបុកម៉ូតូហុងដា សេ១២៥ ស្លាប់បុរសម្នាក់

កណ្តាលៈ រថយន្តដឹកទំនិញធុនធំបុកជាមួយម៉ូតូ សេ១២៥ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹង​កើតហេតុ កាលពី​វេលាម៉ោង៦យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ33-34 ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្ត១គ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខកំពត 3A-0309 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ចំណុចកណ្តាលទ្រូងថ្នល់ ក៏បុកជាមួយម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AI-1480 ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ នឿន សុភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់តែម្តង ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *