ចតឡានចោលអត់ដាក់សញ្ញាសម្គាល់ អ្នកជិះម៉ូតូអត់ឃើញបុកផុងលលាដ៍ក្បាល

កណ្តាល: បុរសម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តគេកំពុងឈប់ចតស្ងៀម ដោយគ្មានដាក់ភ្លើងសញ្ញាអ្វីបន្តិច ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវខេត្តលេខ៣៨១ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ខៀវ ប្រភទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3B-3988បើកបរមិនស្គាល់អត្តសញ្ញាណ បានចតទុកចោលនៅលើចិញ្ចើមផ្លូវ មិនបានដាក់សញ្ញាជាសម្គាល់និងមិនបានបើកភ្លើងស៊ីញ៉ូសម្រាប់ជាសញ្ញានោះទេ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿម៉ាក ហុងដាវ៉េវ ពណ៌សលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធី ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យផុងលលាដ៍ ក្បាលផ្នែកខាងមុខស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងគួរឲ្យរន្ធត់  ៕  សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *