រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងហាមយរថយន្ដគ្រប់ប្រភេទ គោយន្ដ រទេះសេះ រទេះគោ ឆ្លងកាត់ស្ពាន កោះប៉ែនជាបណ្ដោះអាសន្ន

0
433

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយលោកអភិបាលខេត្ត គួច  ចំរើន ប្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានកោះប៉ែន ពិសេសពលរដ្ឋនៅឃុំកោះមិត្ត ស្រុកកំពង់សៀម និងពលរដ្ឋឃុំកោះសូទិន ស្រុកកោះសូទិន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវស្ដាប់តាមក្រុមបច្ចេកទេស ដែលកំពុងសាងសង់ស្ពាន។

រដ្ឋបាលខេត្តកំពង់ចាម ហាមដាច់ខាតមិនឲ្យរថយន្ដគ្រប់ប្រភេទ គោយន្ដ និងរទេះសេះ រទេះគោ ឆ្លងកាត់ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការចាត់បេតុ ក៏ដូចជាដើម្បីធានាបានគុណភាពរបស់បាយអរ ដែលកំពុងចាក់ឲ្យរឹងមាំ  ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here