ឃាត់ខ្លួនបុរសចំណាស់វ័យ៥៨ឆ្នាំ រលោភក្មេងស្រីក្រោមវ័យ១៥ឆ្នាំ

ភ្នំពេញ៖ ប៉ូលិសខណ្ឌច្បារអំពៅ បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដានេះ បន្ទាប់ពីរំលោភ សេពសន្ថវៈ លើអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីសប្តាហ៍មុន នៅម៉ោង១៣៖០០នាទី នៅចំណុចក្នុងព្រៃដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ប៉ូលិសប្រាប់ថា ជនសង្ស័យឈ្មោះ ឆាយ យ៉ាន ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ ព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា កាលពីថ្ងៃ សប្តាហ៍មុន ម៉ោងប្រហែល១៣និង០០នាទី មួយសប្តាហ៍ មុន កុមារីរងគ្រោះដើរតាមផ្លូវលំទៅទិញទឹកកក ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជាអ្នកស្គាល់គ្នា បានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ លេងប្រដាប់ភេទកុមារីរងគ្រោះ រួចរំលោភបានសម្រេច  ហើយជនសង្ស័យក៏ងើបដើរទៅផ្ទះបាត់។ រហូតដល់ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ លុះព្រឹកឡើងថ្ងៃទី ២៨កក្កដា ម្តាយកុមារីរងគ្រោះ បាននាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពក្បាលកោះ ហើយមកដាក់បណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ។

បន្ទាប់មកនៅម៉ោង១១៖០០នាទី ថ្ងៃទី២៨ កក្កដានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះរបស់ជនសង្ស័យខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាល កោះធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *