


ភ្នំពេញ ៖ ក្មេងស្រីអាយុទើប១៥ឆ្នាំម្នាក់ ទទួលរងនូវការល្បួងលួងលោមប្រលោមស្នេហ៍ពីយុវជនម្នាក់ រួមការងារជាមួយគ្នា បោកបញ្ឆោតនាំដើរលេងប្រើល្បិចចូលគេងផ្ទះសំណាក់ រៀបអន្ទាក់ឆីព្រហ្មចារីយ៍ មួយយប់បានសម្រេច៣ដង ប្រុសបងញ៉ាម តាមល្បួងនាំទៀត បែកធ្លាយរឿង ក្រុមគ្រួសារនាងស្រីដឹង ស្ទុះហេរវឹង តាមដានស្អិត ប្រកិតចូលគៀក ធ្វើឲ្យយុវជនព្រានស្នេហ៍ដឹងខ្លួនរត់គេចបាត់ទាំងបាតជើងសព្រាត បន្សល់ទុកតែម៉ូតូ ជាថ្នូរនឹងការរត់គេច ត្រូវបានភាគីក្មេងស្រីអូសយកទៅប្តឹងប៉ូលីស កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
នារីចាញ់ល្បិចប្រុសស្នេហ៍មានឈ្មោះ ហ ស ព អាយុ១៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ចំណែកប្រុសស្នេហ៍ គ្រាន់តែស្គាល់ឈ្មោះ វី អាយុជាង២០ឆ្នាំ មុខរបរ កម្មកររោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីដឹងសភាពមិនស្រួល ក្រុមគ្រួសារក្មេងស្រីតាមទាន់ដឹងរឿងហើយ បើមិនជាប់ខ្នោះ ក៏ច្រវ៉ាក់ មានតែម្យ៉ាង បិទសាប៊ូកែង រត់បាតជើងសព្រាត គេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូមួយគ្រឿង ម៉ាក zoomer ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-8414 ។
តាមសម្តីក្មេងស្រីរងគ្រោះបានឲ្យដឹងថា ខ្លួនទើបតែស្គាល់យុវជនខាងលើបានត្រឹម១៥ថ្ងៃតែប៉ុណ្ណោះ ខណៈដែលរួមការងារជាមួយគ្នា ហើយយុវជនរូបនេះ ព្យាយាមនិយាយ សុំស្គាល់ សុំរាប់អាន រហូតដល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឈានទៅដល់សារភាពសុំស្នេហ៍ សុំស្រឡាញ់ ហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល លួងលោមបបួលនាំដើរលេង រួមជាមួយមិត្តភ័ក្រផ្សេងទៀត សរុបគ្នា៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ជិះម៉ូតូ៣គ្រឿង ទៅហូបចំណីនៅមុខណាហ្គាវ៊ើល សង្កាត់ទន្លេបាសាក់។រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ ទើបនាំគ្នាវិលត្រឡប់មកផ្ទះជួលរៀងៗខ្លួនវិញ ខុសប្លែកតែខ្លួនឯងត្រូវបាន យុវជនឈ្មោះ វី មិនបានឌុបជូនទៅផ្ទះជួលទេ បែជាឌុបទៅផ្ទះជួលដែរ។ប៉ុន្តែផ្ទះសំណាក់៣ដុល្លារ មុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ទៅវិញ ល្បួងលួងឲ្យនាងចូលបន្ទប់ ទោះជានាងបដិសេធន៍ នៅតែយុវជនរូបនេះបង្ខំឲ្យចូល ដោយសន្យា ជាមួយពាក្យ «មិនអីទេអូន បងទទួលខុសត្រូវ » យប់កាន់តែជ្រៅផងនោះ បាក់ជឿទុកចិត្ត ដ្បិតប្រុសបងបង្ខំហើយ បណ្តោយខ្លួន តាមយថាកម្ម ប៉ងថា៥មិនបាន សម្រេចត្រឹម៣ដង ប្រុសបងឌុបជូនទៅធ្វើការ ពេលព្រឹកថ្ងៃទី២៨ ខែកក្កដា មិនទាំងប្រសប់ម៉ែប៉ាឲ្យដឹង សុខចិត្តសង្ងំក្នុងរោងចក្រ រហូតដល់ល្ងាច ឌុបជូនទៅផ្ទះជួលខាងក្រោយផ្សារកាណាសុីធីបន្តទៀត ក្នុងបំណងប៉ងចងឆីបន្ថែមទៀត តែបែកធ្លាយរឿង ខាងប្រុសគេចខ្លួនបាត់ ទុកតែម៉ូតូ អូសយកទៅប្តឹងនគរបាល។
តាមសម្តីក្រុមគ្រួសារក្មេងស្រីវិញ បានឲ្យដឹងថា ក្រោយពីក្មេងស្រីរងគ្រោះ បាត់មួយយប់មួយថ្ងៃ ឪពុកម្តាយភិតភ័យ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅកាលពីព្រឹកថ្ងៃទី២៨ ខែកក្តដា ម្តងរួចជាស្រេចហើយ បន្តតាមស្វែងរក ទីបំផុត ក្មេងស្រីរងគ្រោះ ដើរជាប់អន្ទាក់ប្រុសព្រាន ដឹងកន្លែងលាក់ខ្លួន ទៅតាមរកឃើញ ខាងប្រុសរត់គេចបាត់ បន្សល់ទុកតែម៉ូតូ Zoomer មួយគ្រឿង មានតែអូសយកទៅប្តឹងឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត