





ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តហាយលែនឌើរមួយគ្រឿងបានប៉ះជាមួយម៉ូតូសេរីឆ្នាំ២០០៨មួយគ្រឿងដូចគ្នាបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវរថយន្តសង្រ្គោះបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្បែរនឹងប៉ុស្តិ៍រដ្ឋបាលចោមចៅ ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តហាយលែនឌើរ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AJ 8885 នឹងម៉ូតូមួយគ្រឿងម៉ាកហុងដា សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1 B 1116ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏មានរថយន្តហាយលែនឌើរមួយគ្រឿងបានបត់ឆ្លងផ្លូវមិនទាន់ផុតផងក៏ត្រូវម៉ូតូនេះបើកក្នុងល្បឿនលឿនគួរសំបណ្តាលឲ្យបុកយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យដួលខ្លួនឯងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។
បច្ចុប្បន្នសម្ភាររបស់ភាគីទាំងសងខាងត្រូវកម្លាំងនគរបាលយកទៅរក្សាទុក្ខដើម្បីរងចាំការដោះស្រាយ៕វាសនាសែនជ័យ