


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រលឿនដូហោះមកផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តហ្វតរ៉េនជ័រពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអេតចាយនិងបង្គោលភ្លើងមួយដើមទៀតទៅមុខលែងរួចសំណាងល្អអ្នកនៅក្នុងរថយន្តរងរបួសស្រាល។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១២និង១០រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែកក្តដាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវលេខ៥៦៦កែងនិងផ្លូវ៣១៣ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ។
តាមប្រភពត៌មានពីកន្លែងបានឲ្យដឹងថានៅមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ពាក់ស្លាកលេខភ្នំពេញ2AI3750ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១៣ក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿនដូចហោះ។លុះមកដល់ផ្លូវបំបែកជាបួនកែងនិងផ្លូវ៥៦៦ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជ័រពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-7669បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចគ្នាពេញចំពាក់កណ្តាលរថយន្តហ្វត័ពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអេតចាចដែលស្រ្តីម្នាក់ឈប់នៅលើដងផ្លូវឈប់រើសរបស់របរដាក់នៅក្នុងរទេះបណ្តាលឲ្យរទេះរបស់គាត់ខូចខាតដាច់កង់ខាងស្តាំមួយចំហៀងសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសហើយរថយន្តហ្វតបានប៉ើងទៅប៉ះបង្គោលភ្លើងបាក់អស់មួយដើមទៀតតែមិនបង្កឲ្យអ្នកបើកបររងរបួសនោះទេ។ចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនិងកន្លែងកើតខូតខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍មូលដ្ឋានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សារ៉េត