ឆក់ទៀតហើយខណ្ឌដូនពេញ ឆក់កាបូបមិនបានសម្រេចទាក់ដៃចង្កូតម៉ូតូដួលត្រូវប្រជាពករដ្ឋចាប់បានម្នាក់

 

 

 

 
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ត្រូវបានប្រជាពលរដ្ឋចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់តែមិនបានសម្រេច។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើកកាលពីវេលាម៉ោង០២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២៤០កែងមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចាន់ បូរី ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំពោរធិ៍ចិនតុង មុខរបរជាអ្នកបើកឡានដឹកឥវ៉ាន់។ ចំណែកជនរងគ្រោះឈ្មោះ គង់ សុធារី ភេទស្រីអាយុ២៥ឆ្នាំស្នាក់នៅម្ដុំបូរីកីឡា។
តាមសម្ដីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុរូបនាងទើតែមកពីញាំអីនៅម្ដុំវិមានឯករាជ្យ ពេលដែលជិះមកដល់កន្លែងកើតហេតុក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿងមានគ្នា៨នាក់ជិះមកពីក្រោយហើយក្នុងនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​សេ​១២៥​សេរីឆ្នាំ២០១៧ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-3525 ជិះគ្នាពីរនាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបនាងតែមិនបានសម្រេចក៏ទាក់ដៃចង្កូតម៉ូតូដួលម៉ូតូទាំងពីគ្រឿង។​ភ្លាមៗនោះជនសង្ស័យដែលឆក់នោះបានរត់ឡើងជិះម៉ូតូផ្សេងទៀតគេចខ្លួនបាត់ ចំណែកជនសង្ស័យដែលជាអ្នកបើកម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានព្រូតគ្នាវាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីអោយ​កម្លាំង​នគរ​បាល​ចាត់តាមផ្លូវច្បាប់​រីឯ​ជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញដើម្បី​កសាងសុំណុំរឿងបញ្ជូនទៅតុលាកា​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *