កំពុងបន្ថយល្បឿនបម្រុងនឹងឆ្លងផ្លូវស្រាប់តែមានម៉ូតូមកពីក្រោយបុកយ៉ាងពេញទំហឹង​

 

 

 

 
ភ្នំពេញ៖ មាន​ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូនឹងម៉ូតូ​ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ៣ខាងត្បូងបន្ទាយកងពលលេខ៧០ កាលពីវេលាម៉ោង ៧នឹង៣០នាទីយប់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧ ក្នុងសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៌​មាននៅកន្លែងកើតហេតុបានបញ្ជាក់ថាមុនពេលកើហេតុគេឃើញម៉ូតូមួយគ្រឿងសេរីសង់ប៊ិចពណ៌ឈាម​ជ្រូក​ឆ្នាំ២០១២មួយគ្រឿងពាក់ស្លាក​លេខភ្នំពេញ1 BR 0904ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណក្នុងទិសដៅត្បូងមកជើងលុះមកដល់ចំនុចកើតហេតុក៏បន្ថយល្បឿនបម្រុងនឹងឆ្លងផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងទៀត​ម៉ាក​ហុង​ដា​សេរីឆ្នាំ២០១៥ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BV 2245បើកបរក្នុងទិសដៅស្របទិសគ្នាក្នុងល្បឿនលឿនគួរសមរួចក៏បុកពីក្រោយយ៉ាងពេញទំហឹង​បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាងដោយម្ចាស់ម៉ូតូសង់ប៊ិចរងរបួសដៃដោយសារគៀបអឹបជាប់នឹងបំពង់​ស៊ីម៉ាំងម៉ូតូ។​
ក្រោយកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះដល់​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​សម្រប​សម្រួល​គ្នា​។ប៉ុន្តែ​ភាគីទាំងសងខាងចរចារគ្នានៅនឹងកន្លែងមិនត្រូវទើប​កម្លាំង​នគរ​បាល​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *