






ភ្នំពេញ ៖ ស្ត្រីអ្នករុញរទេះលក់បាយនិងបបរចំណាស់ម្នាក់លក់តាមចិិញ្ចើមផ្លូវ ខណៈដែលរៀបចំលាងឆ្នាំងដាក់អង្ករដាំបាយលក់ស្រាប់តែមានអាការៈងងឹតមុខដួលសន្លប់តែម្តង ត្រូវបានប្រជាពលរដ្ឋនៅទីនោះរត់ទៅជួយព្រោងព្រាតនិងត្រូវបានរថយន្តរបស់កងពលតូច ង៧០នៃអង្គភាពលេខ៧១១ដឹងយកទៅសង្គ្រោះបន្ទាន់នៅឯមណ្ឌលសុខភាពពោធិ៍ចិនតុង ទាន់ពេលវេលា។ហេតុការនេះខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ថ្ងៃនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧នេះចំណុចមុខ ហាងនំប៉័ង យីហោ តាំងប៊ុន ៣ តាមបណ្តោយផ្លូវ ជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីចំណាស់ដែលបានដួលសន្លប់នោះមានឈ្មោះ អ៉ឹម ជូ អាយុ៥៨ឆ្នាំមុខរបរលក់ដូរនៅតាមដងផ្លូវនិងមានទីលំនៅ ខណ្ឌច្បារអំពៅ។
តាមប្រភពដដែលបានបន្តថា ដំណើរឿងនៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះរូបនោះ បានកំពុងតែរៀបចំធ្វើម្ហូ
បនិងដាំបាយដើម្បីលក់ ខណៈនោះស្ត្រីចំណាស់ខាងលើនោះ កំពុងកាន់ឆ្នាំងដាក់អង្ករដាំបាយ ក៏ស្រាប់តែងងឹតមុខ
ដួលទាំងកំរោលទៅនិងដីតែម្តង ក្រពប់អង្កបន្លែរនិងរបស់របរ រប៉ាត់រប៉ាយពេញដី បង្កឱ្យមានការភ្ញាក់ផ្អើល ដល់នាក់នៅជុំវិញទីនោះចេញមកជួយជាច្រើននាក់។ភ្លាមៗនោះកម្លាំងនគរបាលបានទំនាក់ទំនងទៅកាន់រថយន្តសង្គ្រោះរបស់កងពលតូចលេខ ង៧០ នៃអង្គភាព៧១១ដឹកយកស្ត្រីរងគ្រោះទៅព្យាបាលនៅឯ មន្ទីពេទ្យបង្អែកពោធិ៍ចិនតុងផងដែរ៕វាសនាសែនជ័យ