រថយន្តRang Roverបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ដាច់កង់ទៅមុខលែងរួច

 

 

 

 
ភ្នំពេញ៖​ បុរសវ័យចំណាស់ម្នាក់បើករថយន្តRangRover ជ្រុល​បុក​របាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់២កង់ហើយរថយន្តដាច់កង់ខាងឆ្វេងទៅមុខលែងរួចតែម្តង​ ។
​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចមុខវត្តសន្សំកុសល់​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់បឹងទំពន់​ ខណ្ឌមានជ័យ។
​ តាម​ប្រភព​ព៌ត៌​មានពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRange Rover​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ2S 3378 បើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងចេញពីក្លោងទ្វាវត្តសន្សំកុសល់ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចផ្លូវកែងនិងផ្លូវលេខ២៧១ក៏ទាញចង្កូតបត់ស្តាំស្រាប់តែជ្រុលចង្កូតទៅបុកនិងទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់ចំនួន២កង់ហើយរថយន​្តនៅមិនទាន់អស់ល្បឿនក៏បើកបានប្រហែលចំងាយ៣០ម៉ែត្រទើបរថយន្តបែកកង់និងខ្ទៀតកៅស៊ូកង់ចេញមកក្រៅទើបទៅមុខលែងរួច។ ទាក់ទងនិងហេតុការណ៍ខាងលើនេះពុំមានអ្នករងរបួសនោះទេ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ឃើញគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *