ជនជាតិចិនម្នាក់បើករថយន្តឆ្លងផ្លូវមិនប្រើភ្លើងសញ្ញា បណ្តាលឲ្យបុកម៉ូតូយ៉ាងពេញទំហ៊ឹង

 

 

 

 
ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ដោយសារតែជនជាតិចិនម្នាក់បើករថយន្តឆ្លងផ្លូវមិនបានបើកភ្លើងសញ្ញា។ហេតុការណ៍​នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង ៧នឹង០០នាទីព្រឹក ភូមិ ក្រាំងដូនទៃ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៌​មាននៅកន្លែងបានបញ្ជាក់ថាមុនពេលកើតហេតុគេឃើញរថយន្តសេរីតាកូម៉ាពាក់ស្លាកលេខ2AC 8427 បើកបរដោយជនជាតិចិនម្នាក់បើកបរក្នុងទិសដៅ ពីជើង ទៅ ត្បូងលុះមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវដោយមិនបានប្រើភ្លើងសញ្ញាសំគាល់ទេក៏បានប៉ះជាមួយម៉ូតូមួយគ្រឿងសេរីសង់ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1Cl 7098 បរដោយបុរសម្នាក់ដូចគ្នា ក្នុងទិសដៅ ពីត្បូងទៅជើងបានរងរបួសយ៉ាងដំណំផងផ្នែកដៃខាងស្តាំផងដែរត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗផងដែរ។ដោយភាគីទាំងសងខាងធ្វើរការចរចារណ៍នៅនឹងកន្លែងមិនត្រូវទើបមានការ
ចុះអន្តរាគម៍ពីកម្លាំងប៉ុស្តិ៍នរគបាលចោមចៅ នឹងកម្លាំងជំនាញខណ្ឌផងដែរទើបមានការដោះស្រាយនៅនឹងកន្លែងផងដែរដោយខាងរថយន្តសងសំណងទៅខាងម៉ូតូចំនួនទឹកប្រាក់២០០$ដើម្បីបញ្ចប់រឿង៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *