រថយន្តម៉ាក ហ៉ីណូ ដឹកឈើធ្ងន់ពេកដាច់កង់ក្រោយក្រឡាប់ផ្ងារជើងម្ចាស់ភ័យស្លន់ខំប្រឹងបិទបាំងស្លាកលេខ

 

 

 

 

 

ភ្នំពេញ ៖ រថយន្តហុីណូមួយគ្រឿងដឹកឈើអារពេញរថយន្ត ដោយសារដឹកផ្ទុកធ្ងន់លើសចំណុះបើករហូតដល់ដាច់របូតកង់ក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើង បោកផ្ទប់ទៅនឹងរថយន្តបែនមួយគ្រឿងផ្សេងទៀត ដែលកំពុងឈប់ចតចិញ្ចើមផ្លូវបែកកង់ បណ្តាលឲ្យក្អែរធ្លាយឈើចេញពីរថយន្តមនុស្ស៤នាក់ជិះលើសំណាងល្អមិនមាននរណា​រងរបួស តែភ័យស្លន់ស្លោ នាំគ្នាប្រញាប់ប្រញាល់យកក្រណាត់ព្យាយាមបិទបាំងស្លាកលេចរថយន្ត ហើយដោះគាស់ស្លាកលេខយកលាក់ទុកទៅវិញ ធ្វើឲ្យងឿងឆ្ងល់គ្រប់គ្នា។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០១៧ ស្ថិត​នៅ​តាមផ្លូវហាណូយ​ក្នុង​ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពពត៌​មាន​ពី​កន្លែងកើតហេតុបានឲ្យដឹងថា នៅ​មុនកើតហេតុរថយន្តបង្កខាងលើ ធ្វើ​ដំណើរ​តាមផ្លូវហាណូយពីជើងទៅត្បូង មកដល់ចំណុចខាងលើ ដោយសាររថយន្តដឹកលើសចំណុះ៥តោន ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3D-7734 ជិះគ្នា៤នាក់​មិន​ស្គាល់​ឈ្មោះ​ដឹកឈើអារពេញរថយរថយន្តដឹកលើសចំណុះ។ រហូតដាច់របូតកង់ក្រោយខាងស្តាំក្រឡាប់ភីងបោកផ្ទប់ទៅនឹងរថយន្តបែន កំពុងឈប់បែកកង់ ធ្លាយចាក់ឈើចោលពេញផ្លូវ តែ​សំណាងល្អគ្មានអ្នករងរបួស ហើយរថយន្តបែនមួយគ្រឿងទៀតក៏មិនមានខូចខាតដែរ។

ក្រោយកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចអនុញាតិឲ្យរើឈើសាងទៅដាក់រថយន្តផ្សេង ហើយស្ទូចរថយន្តខាងលើយកទៅជួសជុលដោយខ្លួនឯង៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *