បើក​រថយន្តថយក្រោយគៀប​បុរសជនជាតិម៉ាឡេស៊ីកំពុងឈរស៊ីញ៉ូ​ស្លាប់

 

 

 

 

 

ភ្នំពេញ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យមួយនៅ​កន្លែង​ក្នុងខណ្ឌព្រែកព្នៅ។បន្ទាប់ពីជនរងគ្រោះខាងលើឈរស៊ីញ៉ូរថយន្តស្ទូច១គ្រឿង ដែលបានបើករ៉ឺយែថយក្រោយដើម្បីស្ទូចទំនិញ ចេញពីក្នុងទូរថយន្តដឹកកុងតឺន័រ១គ្រឿងទៅដាក់ចូលក្នុងរថយន្តកុងតឺន័រ១គ្រឿងផ្សេងទៀត ហើយខណៈនោះក៏ត្រូវបានរថយន្ត ស្ទូចនោះជ្រុលទៅបុកគាបផ្ទុបជាមួយរថយន្តកុង តឺន័រនោះបង្កឲ្យគ្រោះថ្នាក់តែម្ដង។ហេតុការណ៍​នោះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវលេខ១០១៩ ភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនរងគ្រោះដែលស្លាប់នោះឈ្មោះ វង់ វ៉ា អាយុ៤៥ឆ្នាំជនជាតិម៉ាឡេស៊ី ស្នាក់នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា រថយន្តស្ទូចបង្កហេតុពណ៏ស ពាក់ស្លាកលេខភ្នំពេញ3D-2814 បើកបរដោយបុរសម្នាក់មិន ស្គាល់ឈ្មោះព្រោះបានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តដឹកកុងតឺន័រដែលផ្ទុកទំនិញនោះ ពណ៌​សពាក់ស្លាកលេខភ្នំពេញ 3D-5828 ហើយទំនិញនៅក្នុងរថយន្តនេះ ត្រូវបានស្ទូចចេញដាក់ទៅក្នុងរថយន្តដឹកកុងតឺន័រមួយទៀតពណ៏ ពាក់ស្លាកលេខ ភ្នំពេញព្រះសីហនុ3A1483 ហើយអ្នកបើកបរសុទ្ធតែមិនត្រូវបានស្គាល់ឈ្មោះឡើយ។នៅមុនពេលកើតហេតុគេត្រូវផ្ទេរទំនិញ ចេញពីរថយន្តដឹងកុងតឺន័រមួយទៅដាក់នៅក្នុងរថយន្តកុងតឺន័រមួយទៀត ហើយបានយករថយន្តស្ទូចខាងលើនោះទៅស្ទួចទំនិញ លុះពេលទៅដល់រថយន្តស្ទូចបានបើកថយក្រោយ ចំណែកបុរសរងគ្រោះបានឈរស៊ីញ៉ូរថយន្ត ស្រាប់តែត្រូវបានរថយន្តស្ទូចនោះ ជ្រុលទៅបុកផ្ទុបជាមួយរថយន្តកុងតឺន័រ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងខណ្ឌ ព្រែកព្នៅដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេកមិនអាចសង្គ្រោះបានក៏បានស្លាប់តែម្ដង ចំណែករថយន្តទាំងនោះត្រូវ បាននគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *