មន្រ្ដីនគរបាល សេដ្ឋកិច្ចម្នាក់ទៅទាលុយគេទាំង យប់ត្រូវគេវាយបែកក្បាល

ភ្នំពេញ៖មន្រ្ដីនគរបាលសេដ្ឋកិច្ចមួយរូបទើបមកពីគោលដៅឈាងទៅទាលុយគេត្រូវប្អូនអ្នកជំពាក់លុយវាយបណ្តាលអោយឈាមហូរស្រោចខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលវេម៉ោង9.50នាទីនៅក្នុងបុរី ពិភពថ្មីភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សេនជ័យ។

ជនរងគ្រោះឈ្មោះឌុក វណ្ណថាភេទប្រុសអាយុ៤១ឆ្នាំមុខរបរ មន្រ្ដីនគរបាលសេដ្ឋកិច្ច ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សេនជ័យ។មាន
ស្រុកកំណើតនៅស្រុក ពាមរខេត្តព្រៃវែង។ ចំណែកឯអ្នកជំពាក់លុយឈ្មោះហឿង សុជាតិភេទស្រីអាយុ៣៨ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុរូបគាត់ទើបចេញគោលដៅពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញ។ បន្ទាប់មករូបគាត់បានចូលទៅសួរ នារីម្នាក់រឿងជំពាក់លុយជាច្រើនឆ្នាំមកហើយដោយបានខលជាច្រើនដងដោយនារីខាងលើថាទើបមកពីជូនកូនឡើងយន្តហោះហើយកំពុងនៅផ្ទះ។លុះជនរងគ្រោះមកដល់ផ្លូវខាងមុខផ្ទះដោយឃើញនារីខាងលើកំពុងមានជំលោះជាមួយប្អូនថ្លៃស្រីរបស់ខ្លួននៅក្នុងផ្ទះ។ ខណៈនោះមានប្អូនប្រុសរបស់នារីបានមកស្តីអោយរូបគាត់ថាបើចង់ទាលុយ រងស្អែកសុំមកទាលុយហើយដោយស្រវឹងរៀងខ្លួនត្រូវប្អូនប្រុសនារីជំពាក់ខាងលើវាយទៅលើជនរងគ្រោះនឹងយកដំបងសំពងជនរងគ្រោះចំក្បាលបណ្តាលអោយបែកហូរឈាម ស្រោចពេញខ្លួន។

ក្រោយពេលកើតហេតុភាគីបង្កខាងលើបានរត់ចូលផ្ទះបាត់បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីដោះស្រាយតាមមផ្លូវច្បាប់៕សិរសា

aaa2%e1%9e%82%e1%9f%81%e1%9e%9c%e1%9f%89%e1%9f%83

Leave a Reply

Your email address will not be published. Required fields are marked *