រថយន្តដឹកទឹកកកបើកបញ្ជាស់បុកម៉ូតូបណ្តាលអោយរងរបួសធ្ងន់ ម្ចាស់រត់គេចខ្លួនបាត់

 

 

 

 

ភ្នំពេញ៖ រថយន្តដឹកទឹកកកមួយគ្រឿងបើកបញ្ជាស់ចរាចរណ៍​បានបើកបុុកម៉ូតូបណ្តាលអោយរងរបួសធ្ងន់​ម៉ុតដៃខាងស្តាំយ៉ាងជ្រៅ​ ហើយ​អ្នក​បើក​បរ​ទុក​រថយន្ត​​ចោល​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង៤នឹង២០នាទីទៀបភ្លឺថ្ងៃទី០២ខែសីហាឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវវេងស្រេងខាងលិចផ្សារឯករាជ ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ​មិនបានបញ្ជាក់ប្រាប់ឈ្មោះនោះ​ទេ​ដោយ​ ជិះម៉ូតូម៉ាក​ហុង​ដា​សេរី​២០០៨ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1C,8562។ចំណែកឯ​រថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ក6607ភព3។​
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​អោយ​ដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះជិះមកតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កខាងលើបើកបរដោយបុរសម្នាក់​ធ្វើ​ដំណើរ​ បញ្ច្រាស​ទិស​ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនដោយម៉ូតូរងគ្រោះមិនដឹងគេចទៅណា ក៏​បុកម៉ូតូរងគ្រោះខាងលើពេញទំហឹងបណ្តាលអោយម៉ូតូជនរងគ្រោះខ្ទាតទៅលើឃឿន​ទ្រូងផ្លូវ បណ្តាលអោយ​រង​របួស​ម៉ុត​ដៃផ្នែកខាងស្តាំយ៉ាងជ្រៅ។ហើយ​អ្នក​បើក​រថយន្តបង្កខាងលើឃើញ​សកម្ម​បែប​ដូច​នោះ​ ភ័យខ្លួនរត់គេចខ្លួនបាត់ស្រមោល​បន្សស់​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើត​ហេតុ​។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនសម្ភពសុខលាភមរត្រីបានដឹកយកទៅសង្គ្រោះភ្លាមៗបន្ទាប់មកមានតំណាងភាគីរថយន្តបង្កមកដោះស្រាយហើយបានសងចំនួន៤៥០ដុល្លារ៍​ដើម្បី​បញ្ចប់​រឿង​នូវ​នឹង​កន្លែង​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *