ប្រ​ជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងផ្ទះម្ចាស់ទុកចោល

 

 

 
ភ្នំពេញ​៖​សាក​សព​បុរស​ម្នាក់​ត្រូវ​បានប្រជាពលរដ្ធ​ប្រទះឃើញ​មានស្នាម​អា​ ក​ ដេក​ស្លាប់​នៅ​ក្នុង​ ផ្ទះ​បាក់​បែក​មួយ​ សង្ស័យ​ជា​អំពើ​ឃាតកម្ម។ហេតុ​ការណ៍​នេះ​​បង្កអោយមានកាល​ភ្ញាក់ផ្អើល​នៅវេលាម៉ោង​​១និង​៣០នាទី​ រំលងអាធ្រាត្រ​ឈានចូលថ្ងៃ​ទី​ ២​ខែ​សីហា​ ឆ្នាំ​២០១៧​ នៅក្នង​ផ្ទះ​បែកបាក់មួយ​ដែល​អត់​មាន​មនុស្ស​នៅ​ ស្ថិតភូមិ​ព្រែក​ទាល់​​ ក្រុម៩​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​។
​ សាក​សពជនរងគ្រោះ​មានឈ្មោះ ប៉ែន​ រ៉ាដូ​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរ​មិនពិប្រាកដ​ ស្នាក់នៅ​៣៣១​ ក្រុម៩​ ភូមិព្រែក​ទាល់សង្កាត់​ស្ទឹង​មានជ័យ​ខណ្ឌ​មានជ័យ​ ឪពុក​របស់​ជនរងគ្រោះ​មានឈ្មោះ​ ប៉ែន​ សំអុន​ ភេទប្រុស​ អាយុ​៧៦​មុខរបរ​នៅផ្ទះ​ ម្តាយ​មានឈ្មោះ​ ឈួន​ សារ៉ាន់​ ភេទស្រី​ ៥៨ឆ្នាំ​ មុខរបប​នៅផ្ទះ​។
​ តាម​សម្ដីរបស់​​ឪពុក​ជនរងគ្រោះ​ បាន​អោយ​ដឹង​ថា​ មុនពេលកើតហេតុ​ រូបគាត់​បាន​ចូល​សំរាន​ដូច​ ដូច​សព្វ​ដង​ ខណៈ​ពេល​យប់​ជ្រៅ​ទៅ​ហើយ​ ក៏​ស្រាប់តែមាន​ប្រជាការពារ​ភូមិ​ បានទៅគោះ​ទ្វារ​ហៅ​ រូបគាត់​និង​ កូនប្រសារ​ប្រុស​របស់គាត់​ អោយ​ទៅមើល​សព​កូន​ប្រុស​(ជនរងគ្រោះ​)ថាបានដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​បាក់​បែក​មួយ​ ក្នុង​ដីឡូ​មួយ​កន្លែង​ ដោយ​មានស្នាម​ អា​ក​រ​ ផង​ ឬដូចនេះ​រូបគាត់​ជាឪពុក​ក៏​បានអោយ​ កូនប្រសារ​ប្រុស​របស់គាត់​ទៅមើល​ ថាតើ​ពិតជាដូច​គេមកប្រាប់​ដែរ​ឬទេ​ ខណៈ​ពេល​នោះ​ដែរ​កូន​ប្រសារ​ ប្រុស​របស់គាត់​បាន​ទៅ​មើល​ ឃើញ​ថា​ពិត​ជា​កូនប្រុស​ របស់​គាត់​មែន​។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ដឹង​ថា​ ពិត​កូនប្រុស​របស់​គាត់​មែន​ រូប​គាត់​ បានអោយ​កូន​ប្រសា​ប្រុស​ ជិះ​ម៉ូតូ​ទៅ​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ អោយ​ចុះមកមើល​ កន្លែង​កើត​ហេតុ​តែម្តង​ទៅ​ ។
តាម​ប្រភព​មួយ​បានបង្ហើបថា​ កូនប្រុស​ របស់​គាត់​ដែល​ជាជនរងគ្រោះ​ គឺជាមនុស្ស​ ញៀន​ថ្នាំ​ ហើយ​រូបគាត់​ក៏​បាន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ចំនួន​២លើក​រួច​មក​ហើយ​ដែរ​។ តែ​ពេល​ចេញ​មកវិញ​ក៏​នៅ​តែ​មិនកែរប្រែ​ហើយ​ការដើរ​លេងច្រើនរបស់​គេ​ទៅណា​មកណា​ ក៏​មិនដែលប្រាប់​ឪពុក​ម្ដាយ​នោះ​ដែរ​។ដោយ​ឡែក​ខាង​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​ គ្រាន់តែ​ទទួល​ដំណឹង​នេះ​ភ្លាម​ ពួក​គាត់​បានដឹក​នាំកម្លាំង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ ឃើញ​ថា​មានករណី​អា​ក​ស្លាប់​ពិត​ប្រាកដ​មែន។ហើយក៏បានរាយការណ៍​បន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច្ចយ័ក្រុងចុះមកពិនិត្យសពបុរសខាងលើក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួចឃើញមានស្នាមអាដៃខាងស្តាំនិងស្នាមអាកជាមួយផ្លែឡាមដោយខ្លួនឯងពុំមានជាប់ពាក់ពន្ធ័និងករណីឃាកម្មអ្វីនោះទេ។
បច្ចុប្បន្ននេះ​សាក​សពត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *