



ភ្នំពេញ៖រថយន្តកូរ៉េដឹកម៉ាសុីនបូមខ្យល់មួយគ្រឿងបើករ៉េចង្កូតឡើងលើឃឿនបណ្តាលអោយធ្លាក់ពីលើរថយន្តហើយត្រូវរថយន្តជនជាតិចិនមួយគ្រឿងទៀតបុករងកាខូចខាត។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង៤០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេងខាងកើតរងវង់មូលចោមចៅប្រមាណ៥០ម៉ែត្រស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកកូរ៉េពណ៌ខៀវ ស្លាកលេខដាច់មួយកំណាត់។ចំណែកឯរថយន្តរងគ្រោះម៉ាករ៉េវ៤ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W,6451។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាករ៉េវ៤វពណ៌ទឹកប្រាក់ខាងលើបើកបរដោយបុរសជនជាតិចិនម្នាក់នឹង អ្នករួមដំណើរ៤នាក់ទៀតបើកបរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តបង្កខាងលើបើកក្នុងទិសដៅពីកើតទៅលិចហើយបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងឡើងឃឿនទ្រូងផ្លូវខណៈនោះក៏ធ្លាក់បំពង់ខ្យល់ទៅខាងឆ្វេងផ្លូវម្ខាងហើយកាត់ទទឹងថ្នល់បណ្តាលអោយរថយន្តរងគ្រោះជនជាតិចិនអកស៊ើមិនដឹងជៀសទៅខាងណាបុករថយន្តបង្កខាងលើពេញទំហឹងបណ្តាលអោយខូចខាតរថយន្តផ្នែកខាងមុខហើយតៃកុងរថយន្តខាងលើមានកាភិតភ័យបានចុះពីលើរថយន្តរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុមានតំណាងភាគីរថយន្តបង្កបានមកដោះស្រាយហើយបានសុំសំរួលសងចំនួន១០០ដុល្លារ៍បញ្ចប់នៅកន្លែងកើតហេតុព្រមទាំងហៅរថយន្តមកស្ទូចបំពង់បូមខ្យល់ដាក់លើរថយន្តដើម្បីយកទៅគោលដៅវិញ៕សារ៉េត