ភ្នំពេញ៖ជនសង្ស័យបានលួចយកកាបូប ដែលដាក់គ្រឿង អលង្ការនឹលួចយកម៉ូតូបាន២ថ្ងៃទើបម្ចាស់ឃាត់អោយសមត្ថកិច្ច កាលវេម៉ោង៨.៣០នាទីនៅសង្កាត់ផ្សារថ្មី២ ខណ្ឌ ឃាត់ យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ។
ជនសង្ស័យឈ្មោះ សេង ម៉ៅ ភេទប្រុសអាយុ២៧ មុខរបរ ជាងដែកស្នាក់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សេនជ័យ។មានភូមិកមណើតនៅភូមិពងទឹកឃុំជង្រុកស្រុក គងពិសីខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះយាន ឌុយ អាយុ៣៣ មុខរបរមេជាងដែក ស្នាក់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សេនជ័យ មានភូមិកមណើតនៅស្រុក បារាយណ៍ខេត្តកំពង់ធំ។សំភារៈនៅក្នុងកាបូបដែលជនសង្ស័យលួចរួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាក់ហ្វីនណូមួយគ្រឿងអត់ស្លាកលេខ ចំនួន៧៦ម៉ឺន ទូរសព្ទ ម៉ាកសាំសុង មួយគ្រឿងខ្សែ ក ផ្លាក់ទីនចំនួនមួយខ្សែ ខ្សែដៃកងដៃ ចំនួន២ឈុត ចិញ្ចៀនចំនួន២វង្ស។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៦នៅភូមិព្រៃព្រីងខាងត្បួងសង្កាត់ចោមចៅខណ្ឌពោធិ៍សេនជ័យ ជនសង្ស័យនឹងជនរងនៅក្នុងបន្ទប់ជាមួយគ្នាដោយនៅវេលាម៉ោង២រំលងអាធ្រាតជនសង្ស័យលួចយកកាបូបរបស់ជនរងគ្រោះដោយនៅក្នុងកាបូបមានគ្រឿងអលង្ការនឹងទូរសព្ទ ព្រមទាំងលួចយកម៉ូតូ ហើយបានរត់គិចខ្លួនបាត់។
ប្រភពបានបន្តទៀតថាជនរងគ្រោះបន្ទាប់មករូបគាត់បានតាមរកបាន២ថ្ងៃដោយយកស្រីជាធ្នាក់សំរាប់ទាក់ស្នេហ៌ហើយបានជួប់ជនសង្ស័យនៅម្តុំផ្សារថ្មីហើយប្តឹងសមត្ថកិច្ចនៅកន្លែងកើតហេតុអោយជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនៅកន្លែងកើតហេតុបានាំជនសង្ស័យខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីអោយសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់៕ សិរសា
