


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទាំងបែកកង់រ៉េចង្កូតឡើងលើឃឿនទ្រូងផ្លូវហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវកំពិតគៀបជាប់តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង២០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
អ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេដោយជិះរថយន្តម៉ាកហ្វត ពណ៌សពាក់ស្លាកលេខ ភ្នំពេ2F,9265។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់ឃើញរថយន្តបង្កខាងលើបើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិដៅពីកើតទៅលិចយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងហើយឡើងឃឿនពុះចែកទ្រូងផ្លូវហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដែលនៅកណ្តាលឃឿនបន្ថែមទៀតក៏បែកកង់ខាងឆ្វេងព្រមទាំងដាច់កាឡេបើកគៀបជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច។
បើតាមសំដីអ្នកបើកបររថយន្តខាងលើបាននិយាយថា នៅមុនពេលកើតហេតុរថយន្តរបស់គាត់បានបើកទាំងបែកកង់ហើយដោយបួងចង្កូតមិនរួចបានឡើងឃឿនទ្រូងផ្លូវហើយបានជ្រុលទៅបុកបង្គោលភ្លើតែម្តង។
ក្រោយពេលកើតហេតុដោយមានការខូចខាត់កពិតបង្គោលភ្លើងដែលជារបស់រដ្ឋត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់អោយជំនាញចរាចរណ៍រាជធីនីភ្នំពេញស្ទូចយកទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយនៅពេលក្រោយ៕សារ៉េត