


ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តហាយឡែនឌ័រចំពីចំហៀងពេញទំហឹងបណ្តាលអោយបោកផ្ទុបនិងរថយន្តរងរបួសចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៧នៅចំណុចផ្លូវលេខ៥១កែងផ្លូវលេខ១០៨ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T 2090 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរស២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពត 1A 6199 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៨ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសស្រាលចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ៕សិរសារ